ភ្នំពេញ៖ ស្នូគ្រាប់កាំភ្លើងបាញ់រះតដៃជាមួយសមត្ថកិច្ចជាច្រើនគ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បង្កឡើងដោយជនល្មើសគ្រឿងញៀន ។
ហេតុការណ៍នេះបានកេីតឡើងនៅវេលាម៉ោងជាង១០ យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅទីតាំងស្ថិត ក្នុងមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានឱ្យអង្គភាព«នគរដ្រេហ្គន» ដឹងថា៖ ករណីនេះ ជាបទល្មើសគ្រឿងញៀន ដែលសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានតាមប្រមាញ់ជនសង្ស័យ តែពួកគេបានបាញ់មកលើសមត្ថកិច្ច ខណៈកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងសមត្ថកិច្ចមូលដ្ឋានកំពុងឡោមព័ទ្ធ ជាមួយវិធានការប្រុងប្រយ័ត្នបំផុត ។ លោកបន្តថា៖ សូមកុំឱ្យមានភិតភ័យ ទន្ទឹមនឹងសមត្ថកិច្ចកំពុងរកវិធានក្រសោបជនសង្ស័យ៕ដោយ៖សិលា
...