អ្នកកាសែតក្នុងស្រុកម្នាក់ត្រូវបានឃាត់ខ្លួនខណៈដែលទៅអុកឡុ ពេលសមត្ថកិច្ចកំពុងត្រួតពិនិត្យជាតិអាកុល

ចែករំលែក៖

ភ្នំពេញ៖ អ្នកកាសែតក្នុងស្រុកម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនខណៈដែលរូបគាត់ទៅអុកឡុក និងស្រែកឡូឡាថែមទាំងមានជាតិអាកុលលើសពីច្បាប់បានកំណត់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១យប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចមុខភោជនីដ្ឋាន អង្គជុំ តា់បណ្តោយផ្លូវភ្នំពេញហាណូយ(1019) ភូមិ-សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថា បុរសជាអ្នកកាសែតដែលឃាត់ខ្លួនមានឈ្មោះ មិន សុទ្ធី អាយុ៣៥ឆ្នាំ មុខរបរអ្នកកាសែតអព្យាក្រឹត ស្នាក់នៅផ្ទះលេខ០៧ ផ្លូវ១៣៨ ភូមិ០៧ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

ប្រភពពីសមត្ថកិច្ចបន្តទៀតថា មុនពេលឃាត់ខ្លួនគឺកម្លាំងសមត្ថកិច្ចចម្រុះបានដាក់គោលដៅឆែកឆេអាវុធជាតិផ្ទុះ និងវាស់ជាតិអាកុលនៅចំណុចខាងលើ លុះដល់ម៉ោងកើតហេតុក៍មានបុរសខាងលើបានជិះម៉ូតូ១គ្រឿងក្នុងទិសដៅពីជើងទៅត្បូងហើយក៍ឈប់ម៉ូតូដើរមកកន្លែងសមត្ថកិច្ចកំពុងត្រួតពិនិត្យច្បាប់ចរាចរណ៍ថ្មីដោយមានសភាពស្រវឹងជោក ពេលនោះសមត្ថកិច្ចបានសួរថាលោកមកពីណាហើយមានការអី? ហើយបុរសនោះបានឆ្លើយថាខ្ញុំជាអ្នកកាសែត អព្យាក្រឹត ហើយបានសួរទៅសមត្ថកិច្ចវិញថាមានរឿងអីមានបទល្មើសអី? ពេលនោះខាងសមត្ថកិច្ចបានប្រាប់ថាគឺកម្លាំងចម្រុះត្រួតពិនិត្យអាវុធជាតិផ្ទុះនិងជាតិស្រវឹង។ ពេលនោះបុរសនេះបានស្រែកឡូឡាថាខ្លួនថាជាអ្នកកាសែត។ ដោយនិយាយមិនស្តាប់គ្នាសមត្ថកិច្ចក៍អោយបុរសនោះផ្លុំឧបកណ៍សំរាប់វាស់ជាតិអាកុល មានកំរិត១.២០លើសពីច្បាប់បានកំណត់ទើបសមត្ថកិច្ចឃាត់ខ្លួនយកទៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញចាត់ការតាមផ្លូច្បាប់៕

12674985_958485710873156_1618858686_o

12674956_958485790873148_460412789_o

12669736_958485750873152_2147423661_o

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print