នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនស្រ្តីម្នាក់ករណីបន្លំដកលុយតាមវីង

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវកម្លាំងនគរបាលការិយាល័យកម្រិតស្រាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុច ភូមិគោកចំបក់ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីលួចបន្លំដកលុយ កន្លែងវេប្រាក់វីង។

ប្រភពពីសមត្ថកិច្ចនគរបាលការិយាល័យកម្រិតស្រាលព្រហ្មទណ្ឌប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នួន ណារី អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោង ចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលភូមិគោកចំបក់ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ប្រភពដដែលបន្តថា ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះម្នាក់ទើបកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃយើងសហការជាមួយកម្លាំងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យចាប់ឃាត់ខ្លួនស្ត្រីខាងលើនេះតែម្តង ដើម្បីសួរនាំ។

ប្រភពពីសមត្ថកិច្ចបន្តថា ស្ត្រីជនសង្ស័យរូបនេះបានសារភាពថាខ្លួនពិតជាបានលួចបន្លំដកលុយតាមវីង បានចំនួន២ដងបានសម្រេច ហើយកន្លងមកបានធ្វើសកម្មភាពច្រើនដងហើយដែរតែមិនបានសម្រេច។

បច្ចុប្បន្នស្ត្រីជនសង្ស័យស្ថិតក្រោមការសួរនាំ និងដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕

20160203_1006041

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print