កន្លែងបាញ់អាប៉ោង និងជុលមាន់ នៅជិតសាលាសង្កាត់ត្រពាំងក្រសាំងសមត្ថកិច្ចមើលមិនឃើញ

ចែករំលែក៖

ភ្នំពេញ​៖ ទីតាំងបាញ់អាប៉ោង និងជុលមាន់ នៅក្នុងព្រៃឬស្សីខាងលិច សាលាសង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍​សែនជ័យ​ ប្រហែលជាង១៥០ម៉ែត្រ​ បានកំពុងលេងយ៉ាងគគ្រឹកគគ្រេងដោយមិនខ្លាចញញើតសមត្ថកិច្ច ឬក៏សមត្ថកិច្ចត្រូវថ្នាំសណ្តំរបស់មេខ្លោងបាញ់អាប៉ោង និងជុលមាន់ទើបបានជាបិតភ្នែកធ្វើមើលមិនឃើញបែបនេះ

ប្រជាពលរដ្ឋដែលនៅក្បែរបានអោយដឹងថា​ នៅប៉ុន្មានថ្ងៃមុនកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានចុះបង្ក្រាបទីតាំងបាញ់អាប៉ោង និងជុលមាន់ខាងលើម្តងរួចមកហើយ។ តែដូចជាគ្មានប្រសិទ្ធភាពព្រោះបានប៉ុន្មានថ្ងៃក្រោយមកស្រាប់តែបើកលេងលើសដើមដោយមិនខ្លាចញញើតកម្លាំងសមត្ថកិច្ច។

ប្រជាពលរដ្ឋបានសំណូមពរដល់លោក យឹម​ សារ៉ាន់​ អធិការខណ្ឌពោធិ៍សែនជ័យ និងលោក ហែម​ ដារិទ្ធ​ អភិបាលខណ្ឌជួយពិនិត្យមើលករណីល្បែងស៊ីសងខាងលើផង​។

ប្រជាេពលរដ្ឋបានបន្តទៀតថា​ មេខ្លោងដែលបើកវង់ល្បែងស៊ីសងខាងលើនោះត្រូវបានគេស្គាល់ឈ្មោះ វឿន​ ហើយក៏មិនមែនបើកតែមួយកន្លែនឹងទេគឺមានជាច្រើនកន្លែងទៀតនៅក្នុងខណ្ឌពោធិ៍សែនជ័យ ហើយក៏ធ្លាប់ត្រូវបានកម្លាំងនគរបាលខណ្ឌចុះបង្ក្រាបជាច្រើនលើកដែរតែឃាត់មិនបានប៉ុន្មានម៉ោងផងក៏ដោះលែងមកវិញ និងបន្តបើកដដែរ ឬសមត្ថកិច្ចបានទទួលលាភសការៈពីមេខ្លោងល្បែងរូបនោះ?៕

image3

image2

image1

image4

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print