អាជ្ញាធររាជធានីភ្នំពេញ នៅឆ្នាំ២០១៥ បានប្រមូលជនអនាថាជាង១ពាន់នាក់និង ស្ត្រីរកស៊ីផ្លូវភេទ​៣៥២នាក់​ដើម្បី​អប់រំ និងបណ្តុះបណ្តាល

ចែករំលែក៖

ភ្នំពេញ៖ លោក សន សុផល ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ នៅរាជធានីភ្នំពេញ ឆ្នាំ២០១៥ កន្លងមកនេះ មន្ទីរបានធ្វើការ​ប្រ​មូល និងសង្គ្រោះជនអនាថា បានចំនួន១០៩៣នាក់ ក្នុងនោះអ្នកមិនស្ម័គ្រ​ចិត្តចំនួន៩៦៥នាក់ ស្រី៣៩៩នាក់និងស្ត្រីរកស៊ីផ្លូវភេទ​ចំនួន​៣៥២​នាក់ ដើម្បី​អប់​រំ បណ្តុះ​បណ្តា​​លមុខជំនាញ​វិជ្ជា​ជីវៈនិងខ្លះអប់រំរួច​បញ្ជូនទៅស្រុក​កំ​ណើ​ត​វិញ ។ លោកបានបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងខណៈដែលលោកផ្ដល់បទសម្ភាសន៍ជាមួយអ្នកការសែត នៅមន្ទីរសង្គមកិច្ចកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ។

image (3)

លោក សន សុផល បានបញ្ជាក់ថា៖ ក្នុងចំណោមជនអនាថា ជាង១ពាន់នាក់​នេះ ​មានកុមារងគ្រោះ ដោយអំពើរជួញដូរមនុស្ស រំលោភបំពានផ្លូវភេទ និងកេងប្រវ័ញ្ញកម្លាំង​ពល​កម្មចំនួន១២៩​នាក់ស្រី៧០នាក់ បានទទួលក្មេង​ទំនើងបំពានសារធាតុញៀន​ចំនួន២២៦​នាក់ ស្រី១៣នាក់ ។ ឆ្នាំ២០១៥នេះមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិសម្បទាបាន និងកំពុង​គ្រប់គ្រងនិវត្តជនចំនួន ១៣.៩៨៦នាក់ ជនបាត់បង់សម្បទាវិជ្ជាជីវៈ៩២៩នាក់ កូនកំព្រា​បេសក​កម្ម៤នាក់ កូនកំព្រាដោយជំងឺ១១៣នាក់ ប្រពន្ធសពនិវត្តជន១៦៣១នាក់ ប្រពន្ធសពជន​បាត់​បង់៨០នាក់ ។ មន្ទីរកំពុងគ្រប់គ្រងគ្រួសារពលី២១៤១គ្រួសារ បន្ទុក៣២៨៩នាក់ កូន១០០៤​នាក់ គ្រួសារមរណៈ១២៥៧គ្រួសារ បន្ទុក១៨៣៥នាក់ កូន៨១៥នាក់ និវត្តយោធា ៤១៨៧គ្រួ​សារ បន្ទុក៣២៣៩នាក់ កូន៥៨៩នាក់ បាត់បង់សម្បទាវិជ្ជាជីវៈ១០២គ្រួសារ បន្ទុក៦០នាក់ និង​ជនពិការ ១៣៩១គ្រួសារ បន្ទុក១០៤១នាក់ កូន៣២០នាក់ ។

លោក សន សុផល បានបន្ដថា៖ ដោយអនុវត្តន៍តាមផែនការ របស់ក្រសួងសង្គមកិច្ច បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ និងការណែនាំរបស់សាលារាជធានីភ្នំពេញ​មន្ទីររបស់លោកបានខិតខំធ្វើការប្រមូល និង​សង្គ្រោះដល់ជនអនាថា ដែលគ្មានទីពឹង ដើរដេកតាមសំយ៉ាបផ្ទះ តាមផ្លូវ ថ្នល់ និងទីសា​ធារ​ណៈ ដោយពួកគាត់ងាយរងគ្រោះថ្នាក់បំផុត ។ ហើយជនអនាថាដែលយើង​បានជួយ​សង្គ្រោះ​​​នោះត្រូវបានមន្ទីរធ្វើការ​អប់​រំ ណែនាំ និងបណ្តុះ​បណ្តា​​លមុខជំនាញវិជ្ជាជីវៈ និងខ្លះអប់រំរួច​បញ្ជូនទៅស្រុក​កំ​ណើ​ត​វិញ ៕

image

image (1)

ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print