ប្រេីពូថៅដៃកម្ទេចទ្រព្យសម្បត្តិក្នុងផ្ទះចាប់វ៉ៃខ្នោះ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានចាប់វ៉ៃខ្នោះបុរសជាមុខសញ្ញាប្រេីប្រាស់សារធាតុញៀនក្រោយពីបុរសរូបនេះបានយកពូថៅដៃវាយបំផ្លាញទ្រព្យសម្បត្តិ និងគម្រាមកំហែងក្នុងគ្រួសារ។

ហេតុការណ៍ហិង្សាក្នុងគ្រួសារឈានដល់ឃាត់ខ្លួនបុរសម្នាក់ខាងលេីប្រព្រឹត្តឡីេងកាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦នៅចំណុចផ្ទះជនសង្ស័យស្ថិតក្នុងភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់។

បុរសសង្ស័យត្រូវបានសមត្ថកិច្ចប្រាប់ថាឈ្មោះប៉ាង សារិទ្ធ អាយុ៣០ឆ្នាំរស់នៅភូមិ.សង្កាត់កើតហេតុខាងលើ។

ប្រភពខាងលេីនេះបន្តថា ការឃាត់ខ្លួនបុរសសង្ស័យរូបនេះក្រោយពីទទួលបានព័ត៌មានពីក្រុមគ្រួសារថា សុំឲ្យសមត្ថកិច្ចមកជួយអន្តរាគមន៍ និងចាប់ខ្លួនជាបន្ទាន់ ខណៈសមាជិកក្នុងក្រុមគ្រួសាររបស់គាត់ម្នាក់នេះកំពុងប្រេីប្រាស់ពូថៅដៃវាយកម្ទេចទ្រព្យសម្បត្តិក្នុងផ្ទះដូចជា ចាន ឆ្នាំង ទូរទស្សន៍ ។ល។ ម្យ៉ាងទៀតអាកម្ហូចនេះវាធ្លាប់ប្រើប្រាស់សារធាតុញៀននាពេលកន្លងមកនោះដែរ។

ប្រភពដដែលបន្តទៀតថា ក្រោយពីជំនាញប្រឆាំងគ្រឿងញៀនធ្វេីតេះរកសារធាតុញៀននៅក្នុងខ្លួនមិនឃេីញក៏បានបញ្ជូនបន្តទៅជំនាញព្រហ្មទណ្ឌវិញម្ដង ដេីម្បីបន្តតាមនិតិវិធី៕

IMG-20160203-WA0050

...

ដោយ៖ បឹុម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print