អាជ្ញាធរ និងខាងជំនាញចាប់អារម្មណ៍ពីហានិភ័យទេ បើស៊ីទែនហ្គាស និងសាំងដាក់ក្បែរគ្នាបែបនេះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ទើសភ្នែកប្រជាពលរដ្ឋបំផុត ជាមួយក្តីបារម្ភពីហានិភ័យ ផ្ទុះឆាបឆេះ បង្កគ្រោះថ្នាក់ដល់ផ្ទះសម្បែង អគារជាទ្រព្យសម្បត្តិរដ្ឋ គ្រោះថ្នាក់ដល់អ្នកជិតខាង ខណៈឃើញពីទិដ្ឋភាពជាក់ស្តែង ដែលម្ចាស់ស្ថានីយប្រេង បានយកស៊ីទែនហ្គាស និងសាំងដាក់ក្បែរគ្នាបែបនេះ ងាយរងគ្រោះបំផុត។

សូមជម្រាបថា៖ ស្ថានីយប្រេងឥន្ធនៈ សូគីម៉ិច មួយកន្លែង ស្ថិតនៅជាប់របង មន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណ ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិ ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈ មួយកន្លែង នេះ អាចគិតតែពីផលចំណេញ មិនគិតពី ហានិភ័យ ដែលនឹងកើតមានដល់ ប្រជាពលរដ្ឋ ចំពោះការដាក់ថែមនូវស៊ីទែន ហ្គាស ១ទៀតចំកណ្ដាលទីប្រជុំជនបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅជុំវិញកន្លែង ការ៉ា សសាំង និងហ្គាសនោះ កំពុងត្រូវប្រឈម ដោយមានការភិតភ័យ ប្រសិនបើថ្ងៃ ណាមួយ ស៊ីទែនហ្គាសនេះ កើតមាន ហានិ ភ័យផ្ទុះឆាបឆេះ តើនឹងមានប្រជាពលរដ្ឋជា ច្រើន ត្រូវរងគ្រោះបែបណា? ពិសេសអាជ្ញាធរ និងខាងជំនាញអត់ទើសភ្នែកអីបន្តិច ..។

សូមរំឮកថា៖ បើ​តាម​ការ​អះអាង​របស់​លោក​អ៊ឹ​ង អៀង​ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល​ ធ្លាប់លើក​ឡើង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ស្តី​ពី​ហា​នី​ភ័យ​ស្ថានីយ និង​សារា​ចរណ៍​សុវត្ថិភាព សម្រាប់​ការ​រៀបចំ​ស្ថានីយប្រេង និង​ឧស្ម័ន​ថា​ ច្បាប់​​អំ​​ពី​ហានិភ័យ​ដែល​អាច​កើត​មាន​ឡើង​ និង​អំពី​បែបបទ​និង​និ​តិ​វិធី​ក៏​ដូច​ជា​បច្ចេកទេស​សុវត្ថិភាព​ក្នុង​ការ​គ្រប់គ្រង​និង​ប្រកប​អាជីវកម្ម​ដល់​ម្ចាស់​ស្ថានីយ​អ្នក​សាងសង់​ស្ថានីយ​យល់​ច្បាស់​អំពី​តួនាទី​ភារកិច្ច​និង​នីតិវិធី​នានា​ដើម្បី​មាន​ភាព​ងាយស្រួល​និង​ការ​បម្រើសេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ការ​ចុះ​ត្រួតពិនិត្យ​និង​ធ្វើ​អធិការកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​តម្លាភាព​ស្រប​តាម​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​នានា​ជា​ធរមាន​។
ថ្មីៗនេះដើម្បីបញ្ចៀសហានិភ័យកើតឡើងតាម ស្ថានីយប្រេង ក្រសួងរ៉ែនិងថាមពល ក៏តម្រូវឱ្យម្ចាស់ស្ថានីយ ទាំងអស់នៅទូទាំងប្រទេស មកសុំច្បាប់អនុញ្ញាតពីក្រសួងឱ្យបានត្រឹមត្រូវ ដើម្បីខាងក្រសួងសិក្សាពីហានិភ័យ ថាតើត្រូវអនុញ្ញាតអោយបើកអាជីវកម្ម ឬមួយយ៉ាងណា បើក្នុងករណីដូចទីតាំងស្ថានីយប្រេងសូគីមិច នេះ សង្ឃឹមថា៖ ខាងក្រសួងមិនចេញច្បាប់ឱ្យឡើយ។
ប្រជាពលរដ្ឋសំណូមពរ អោយអាជ្ញាធរ និងខាងជំនាញ មន្ទីរ-ក្រសួងរ៉ែនិងថាមពល ជួយគិតគូរឿងនេះផង ដើម្បីសុវត្ថិភាពក្នុងមូលដ្ឋាន៕

ដោយ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print