ខេត្តបន្ទាយមានជ័យ ៖ ទើសភ្នែកប្រជាពលរដ្ឋបំផុត ជាមួយក្តីបារម្ភពីហានិភ័យ ផ្ទុះឆាបឆេះ បង្កគ្រោះថ្នាក់ដល់ផ្ទះសម្បែង អគារជាទ្រព្យសម្បត្តិរដ្ឋ គ្រោះថ្នាក់ដល់អ្នកជិតខាង ខណៈឃើញពីទិដ្ឋភាពជាក់ស្តែង ដែលម្ចាស់ស្ថានីយប្រេង បានយកស៊ីទែនហ្គាស និងសាំងដាក់ក្បែរគ្នាបែបនេះ ងាយរងគ្រោះបំផុត។
សូមជម្រាបថា៖ ស្ថានីយប្រេងឥន្ធនៈ សូគីម៉ិច មួយកន្លែង ស្ថិតនៅជាប់របង មន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណ ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិ ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈ មួយកន្លែង នេះ អាចគិតតែពីផលចំណេញ មិនគិតពី ហានិភ័យ ដែលនឹងកើតមានដល់ ប្រជាពលរដ្ឋ ចំពោះការដាក់ថែមនូវស៊ីទែន ហ្គាស ១ទៀតចំកណ្ដាលទីប្រជុំជនបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅជុំវិញកន្លែង ការ៉ា សសាំង និងហ្គាសនោះ កំពុងត្រូវប្រឈម ដោយមានការភិតភ័យ ប្រសិនបើថ្ងៃ ណាមួយ ស៊ីទែនហ្គាសនេះ កើតមាន ហានិ ភ័យផ្ទុះឆាបឆេះ តើនឹងមានប្រជាពលរដ្ឋជា ច្រើន ត្រូវរងគ្រោះបែបណា? ពិសេសអាជ្ញាធរ និងខាងជំនាញអត់ទើសភ្នែកអីបន្តិច ..។
សូមរំឮកថា៖ បើតាមការអះអាងរបស់លោកអ៊ឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល ធ្លាប់លើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីស្តីពីហានីភ័យស្ថានីយ និងសារាចរណ៍សុវត្ថិភាព សម្រាប់ការរៀបចំស្ថានីយប្រេង និងឧស្ម័នថា ច្បាប់អំពីហានិភ័យដែលអាចកើតមានឡើង និងអំពីបែបបទនិងនិតិវិធីក៏ដូចជាបច្ចេកទេសសុវត្ថិភាពក្នុងការគ្រប់គ្រងនិងប្រកបអាជីវកម្មដល់ម្ចាស់ស្ថានីយអ្នកសាងសង់ស្ថានីយយល់ច្បាស់អំពីតួនាទីភារកិច្ចនិងនីតិវិធីនានាដើម្បីមានភាពងាយស្រួលនិងការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋក៏ដូចជាការចុះត្រួតពិនិត្យនិងធ្វើអធិការកិច្ចប្រកបដោយប្រសិទ្ធភាពតម្លាភាពស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន។
ថ្មីៗនេះដើម្បីបញ្ចៀសហានិភ័យកើតឡើងតាម ស្ថានីយប្រេង ក្រសួងរ៉ែនិងថាមពល ក៏តម្រូវឱ្យម្ចាស់ស្ថានីយ ទាំងអស់នៅទូទាំងប្រទេស មកសុំច្បាប់អនុញ្ញាតពីក្រសួងឱ្យបានត្រឹមត្រូវ ដើម្បីខាងក្រសួងសិក្សាពីហានិភ័យ ថាតើត្រូវអនុញ្ញាតអោយបើកអាជីវកម្ម ឬមួយយ៉ាងណា បើក្នុងករណីដូចទីតាំងស្ថានីយប្រេងសូគីមិច នេះ សង្ឃឹមថា៖ ខាងក្រសួងមិនចេញច្បាប់ឱ្យឡើយ។
ប្រជាពលរដ្ឋសំណូមពរ អោយអាជ្ញាធរ និងខាងជំនាញ មន្ទីរ-ក្រសួងរ៉ែនិងថាមពល ជួយគិតគូរឿងនេះផង ដើម្បីសុវត្ថិភាពក្នុងមូលដ្ឋាន៕
ដោយ៖ សហការី