តោះមកស្ដាប់ លោក ឧកញ៉ា គីម ហ៊ាង និង ពេជ្រ សោភា ទម្លាយការពិត! រឿងអ្នកលក់អនឡាញ មួយចំនួនអួតមាសពេជ្រ និងរថយន្តទំនើបដើម្បីទាក់ទាញហួសពេក

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្ននេះ យើងសង្កេតឃើញថា ក្រុមអ្នកលក់អនឡាញមួយចំនួន ក្នុងបណ្ដាញសង្គមផ្សេងៗ បាននាំគ្នាអួតសំញ៉ែងមាសពេជ្រនិងរថយន្តទំនើប ដើម្បីអួតអតិថិជនហួសហេតុពេកក្នុងការទាក់ទាញឲ្យគេចូលធ្វើតំណាងចែកចាយផលិតផលរបស់ខ្លួននោះ

ស្រាប់តែនាពេលថ្មីៗនេះ អ្នកនាង ពេជ្រ សោភា និង លោក ឧកញ៉ា គីម ហ៊ាង បានចេញមុខមកទម្លាយការពិតចំពោះអ្នកលក់អនឡាញដែលតែងតែអួតមាស ពេជ្រ និងរថយន្តទំនើបទាំងនោះផងដែរ

អ្នកនាង ពេជ្រ សោភា បានលើកឡើងថា «អ្នកមានពិត មិនដែលឃើញគេសម្ញែងទេបងភា ទ្រាំលែងបាន មកនិយាយឿងល្បិចដ៏ខ្មៅកខ្វក់របស់ម្ចាស់ប្រេនខ្លះ ពិសេសអ្នកដែលតែងតែថតអួតលុយឡានរបស់ខ្លួន និងអួតពីកូនតំណាងខ្លួនលក់តែផលិតផល គេក៏ក្លាយជាអ្នកមានក្នុងរយៈពេលខ្លី ( ល្បិចគេទេ កុំជឿគេពេក ប្រយ័ត្នចុងក្រោយ អស់គូទខោ

ចំណែកឯលោក ឧកញ៉ា គីម ហ៊ាង ខាងអចលនទ្រព្យ ក៏បានចេញមុខឌឺឲ្យអ្នកលក់ អនឡាញ ដោយលោកបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកថា «មានពាណិជ្ជករវ័យក្មេងជាច្រើន កំពុងឈ្លក់វង្វែងនឹងភាពហឺហា ភាពឆើតឆាយ សម្ភារៈនិយមជ្រុលហួសហេតុហើយយកសំបក ឬខោអាវថ្លៃជាងខ្លួន! ដោយបានឆ្លងកាត់សម័យវិបត្តិសេដ្ឋកិច្ចក្នុងតំបន់ ឆ្នាំ១៩៩៧ វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨ និងកំពុងឆ្លងកាត់វិបត្តិពិភព

. កុំចំណាយលើសពី % នៃទ្រព្យសម្បត្តិសរុប ទៅលើរថយន្តទំនើប និងប្រណិត ១គ្រឿង ព្រោះយើងត្រូវការដើមទុន

. កុំចំណាយលើសពី ១០% នៃទ្រព្យសម្បត្តិសរុប ទៅលើផ្ទះនៅប្រចាំថ្ងៃ ព្រោះយើងនៅវ័យក្មេង ឱកាសរកលុយនៅមាន 

. កុំខ្ចីធនាគារលើសពី ៣០% នៃទ្រព្យសម្បត្តិសរុប ព្រោះបើបំណុលក្រោម ៣០% គឺយើងអាចគ្រប់គ្រងបាន ទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ

. បើកក្រុមហ៊ុនរកស៊ី គឺដើម្បីប្រាក់ចំណេញ មិនមែនដើម្បីអួតប្រាប់គេថា ខ្លួនជាម្ចាស់អាជីវកម្ម ចេះរកស៊ី មិនមែនទំនេរទេ

. បើអ្នកមានលុយពិត នោះធ្វើអ្វី ទិញអ្វី ប្រើរបស់ប្រណិតអ្វី គឺសុទ្ធតែសមទាំងអស់ តែបើភាពមានបាននៅមានកំរិត នោះ

បើចង់ដឹងឲ្យកាន់តែជ្រាបច្បាស់សូមទស្សនាវិដេអូនៅខាងក្រោមនេះ៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print