​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យ​ក្រសួង​អប់រំ​រៀបចំ​ព្រឹត្ដិការណ៍​ប្រកួត​ល្បែង​កីឡា​ជាតិ​រៀង​រាល់​២​ឆ្នាំ​ម្ដង

ចែករំលែក៖

ភ្នំពេញ​៖​ គេហទំព័រ​ផ្លូវការ​របស់​អគ្គ​ នាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​កាយ​ និង​ កីឡា​បាន​បង្ហោះ​នូវ​លិខិតអនុញ្ញាត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​ក្រសួង​ អប់រំ​យុវជន​និង​កីឡា​រៀបចំ​ព្រឹត្ដិការណ៍​ ប្រកួត​ល្បែង​កីឡា​ជាតិ​ឬ​ហៅ​ថា​ (Nati-onal​ Game២០១៦)​ កាលពី​ព្រឹក​ថ្ងៃ​ទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ។​

aes (1)

​គេហទំព័រ​បានឱ្យ​ដឹង​ថា​ សម្ដេច​អគ្គ​ មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ ជា​បាន​ចំណារ​ឯកភាព​ជា​គោលការណ៍​ ដ៏​ខ្ពង់ខ្ពស់​បំផុត​កាលពី​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០១៥​អនុញ្ញាត​ឱ្យ​ក្រសួង​អប់រំ​យុវ​ ជន​ និង​កីឡា​រៀបចំ​ការ​ប្រកួត​ល្បែង​ កីឡា​ជាតិ​ (National​ Game)​ រយៈ​ ពេល​២​ឆ្នាំ​ម្ដង​ដោយ​ដំណើរការ​ចាប់ពី​ ឆ្នាំ​២០១៦​នេះ​តទៅ​ ។​

​ប្រភព​ព័ត៌មាន​ខាងលើ​បាន​បន្ដ​ទៀត​ថា​ កាលពី​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ទី​ស្ដី​ ការ​គណ​:​រដ្ឋមន្ដ្រី​បាន​ចេញ​លិខិត​លេខ​ ១៣០​ស​ជ​ណ​.​អ​វ​មក​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដើម្បី​បាន​ចាប់ផ្ដើម​ដំណើរការ​ កិច្ចការ​ពាក់ព័ន្ធ​នានា​របស់​ខ្លួន​ ។​ ដោយ​ កន្លង​ទៅ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​ពិភាក្សា​គ្នា​ជាមួយ​គណៈ​កម្ម​ធិ​ការ​ ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​យ៉ាង​ល្អិតល្អន់​និង​ បាន​កំណត់​ថា​ឆ្នាំ​២០១៦​គឺ​ការ​ប្រកួត​ ល្បែង​កីឡា​ជាតិ​នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ​ទី​ ២៨​ ខែតុលា​ដល់​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៦​ ។​

​លិខិត​ដដែល​នេះ​បាន​បញ្ជាក់​ថា​ ចំណែកឯ​ថវិកា​សម្រាប់​ការ​ប្រកួត​ ល្បែង​កីឡា​ជាតិ​ក្រសួង​ត្រូវ​បង្វែរ​ពី​ការ​ ផ្អាក​ការ​ប្រកួត​ជើងឯក​ទូ​ទាំង​ប្រទេស​ ចំនួន​៤​ប្រភេទ​កីឡា​ប្រចាំឆ្នាំ​មាន​ដូច​ជា​ កីឡាបាល់ទាត់​ កីឡាបាល់ទះ​ កីឡា​បាល់​ បោះ​ និង​កីឡាអត្ដពលកម្ម​រួម​ផ្សំ​ជាមួយ​ ការ​ស្វែងរក​ការ​គាំទ្រ​ថវិកា​ពី​ដៃគូ​ក្រុមហ៊ុន​ឯកជន​ដែល​សហការ​ជាមួយ​គណៈ​ ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បំពេញបន្ថែម​ ៕​

ដោយ៖ សារី​ម​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print