​សហព័ន្ធ​កីឡាបាល់ទះ​ត្រៀម​រៀបចំ​ការ​ប្រកួត​ធំៗ​ចំនួន​៤​និង​វគ្គ​សិក្សា​អាជ្ញាកណ្ដាល​ថ្នាក់​ជាតិ​ឆ្នាំ​២០១៦

ចែករំលែក៖

ភ្នំពេញ​៖​ សហព័ន្ធ​កីឡាបាល់ទះ​ កម្ពុជា​បាន​ត្រៀម​រៀបចំ​ព្រឹត្ដិការណ៍​ ប្រកួត​ធំៗ​ចំនួន​៤​និង​បើក​វគ្គ​សិក្សា​អាជ្ញា​ កណ្ដាល​កម្រិត​ជាតិ​ចំនួន​១​លើក​ក្នុង​ឆ្នាំ​២០១៦​នេះ​សម្រាប់​បម្រើ​ដល់​សកម្ម​ ភាព​ប្រកួត​នានា​របស់​ខ្លួន​ដើម្បី​បាញ់​ ឆ្ពោះទៅ​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ បាន​សិទ្ធិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​ អាគ្នេយ៍​លើក​ទី​៣២​នា​ពេល​ខាង​មុខ​នេះ​។​

​លោក​ បឹង​ គឹ​ម​តោ​ អគ្គលេខាធិការ​ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បានឱ្យ​ដឹង​ ថា​ ចំពោះ​ផែនការអភិវឌ្ឍន៍​វិស័យ​ កីឡាបាល់ទះ​សហព័ន្ធ​និង​រៀបចំ​ព្រឹត្ដិ​ ការណ៍​ប្រកួត​ធំៗ​ចំនួន​៤​គឺ​ ទី​១-​ប្រកួត​ ជើងឯក​ថ្នាក់​ជាតិ​,​ ទី​២-​ចូលរួម​ប្រកួត​ ល្បែង​កីឡា​ជាតិ​,​ ទី​៣-​ប្រកួត​ដណ្ដើម​ ពានរង្វាន់​ស្រា​បៀរ​លី​អូ​ និង​ទី​៤-​ប្រកួត​ ដណ្ដើម​ពានរង្វាន់​ស្រា​បៀរ​អាន់​ឆឺ​រ​ ហើយ​ក៏​គ្រោង​បើក​វគ្គ​បណ្ដុះបណ្ដាល​ អាជ្ញាកណ្ដាល​ថ្នាក់​ជាតិ​ផង​ដែរ​ ។​

​លោក​អគ្គ​លេខា​និ​ការ​សហ​ព​ន្ធ័​បាន​ បន្ដ​ទៀត​ថា​ តាម​ការ​សង្កេត​នា​ពេល​ កន្លង​ទៅ​ក្លិប​កីឡាបាល់ទះ​ធំៗ​ក្នុង​ប្រទេស​ ពួក​គាត់​តែងតែ​បញ្ជូន​ប្រតិភូ​របស់​ខ្លួន​ចុះ​ទៅ​ស្រាវជ្រាវ​រក​ធនធាន​កីឡាករ​ ឆ្នើម​ជាមួយ​គណៈកម្មការ​របស់​សហ​ ព័ន្ធ​ជា​និច្ច​ប្រសិនបើ​ពួក​គាត់​មើល​ ឃើញ​ថា​យុវជន​ណា​ម្នាក់​មាន​លក្ខណ​ សម្បត្ដិ​គ្រប់គ្រាន់​សម្រាប់​លេង​កីឡា​ បាល់ទះ​ហើយ​នោះ​ពួក​គាត់​តែងតែ​ធ្វើ​ ទំនាក់ទំនង​ស្នើ​សុំ​ទៅ​អាណាព្យាបាល​ របស់​កីឡាករ​ផ្ទាល់​ដែល​រស់នៅ​តាម​ បណ្ដា​ខេត្ដ​ក្រុង​ឆ្ងាយៗ​ដើម្បី​នាំ​យក​មក​ បណ្ដុះបណ្ដាល​ឱ្យ​ក្លាយទៅជា​កីឡាករ​ អាជីព​តែ​ម្ដង​ ។​

​អគ្គលេខាធិការ​រូប​នេះ​បាន​បន្ដ​ទៀត​ថា​ ទន្ទឹម​នឹង​ផែនការ​សកម្មភាព​ប្រចាំ​ ឆ្នាំ​ខាងលើ​សហព័ន្ធ​កំពុង​ត្រៀម​បើក​ វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​ថ្នាក់​ ជាតិ​បន្ថែម​ទៀត​ដើម្បី​អភិវឌ្ឍ​ធនធាន​ មនុស្ស​សម្រាប់​បម្រើ​ដល់​ការ​ប្រកួត​ នានា​របស់​សហព័ន្ធ​ឱ្យ​ស្រប​តាម​ផែន​ ការ​អភិវឌ្ឍន៍​ក្រសួង​អប់រំ​យុវជន​ និង​ កីឡា​ដែល​បាន​ដាក់​ចេញ​។​ ចំពោះ​បញ្ហា​ អាជ្ញាកណ្ដាល​វិញ​សហព័ន្ធ​ទើបតែ​មាន​ អាជ្ញាកណ្ដាល​កម្រិត​អន្ដរជាតិ​តែ​ម្នាក់​ គត់​រហូត​មក​ដល់​ពេល​នេះ​ដែល​វា​ជា​ បញ្ហា​ប្រឈម​មួយ​ហើយ​វា​ក៏​ពាក់ព័ន្ធ​ ជាមួយ​ចំណេះដឹង​ផ្នែក​ភាសាបរទេស​ ពីព្រោះ​អាជ្ញាកណ្ដាល​របស់​យើង​ភាគ​ ច្រើន​ពួក​គាត់​មិន​ចេះ​ភាសា​អង់គ្លេស​ទេ​ដូច្នេះ​ធ្វើ​ឱ្យ​ពួក​គាត់​ពិបាក​ក្នុង​ការ​សិក្សា​ ស្រាវជ្រាវ​ឯកសារ​នានា​របស់​សហព័ន្ធ​កីឡាបាល់ទះ​អន្ដរជាតិ​មិន​ទាន់​អាច​ឆ្លើយ​តប​តាម​តម្រូវការ​ចាំបាច់​បស់​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​នៅឡើយ​ ។​

​លោក​បឹង​កឹ​ម​តោ​បាន​សម្ដែង​នូវ​ ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ចំពោះ​ការ​ ប្រកួត​បាល់ទះ​ក្នុង​ឆ្នាំ​២០១៦​គ្រប់​ក្លិប​ ទាំងអស់​នឹង​គោរព​តាម​បទបញ្ជា​ការ​ ប្រកួត​ជៀសវាង​ការ​តវ៉ា​ច្រើន​ដូច​ឆ្នាំ​ កន្លង​ទៅ​ ក្នុង​នោះ​ថ្នាក់ដឹកនាំ​ក្លិប​មួយ​ ចំនួន​បាន​តវ៉ា​ពាក់ព័ន្ធ​រឿង​ដោះ​ដូរ​កីឡាករ​មិន​ប្រក្រតី​ពី​ក្លិប​មួយ​ទៅ​ក្លិប​មួយ​ ទៀត​អំឡុង​ពេល​ប្រកួត​ក្នុង​ព្រឹត្ដិការណ៍​ តែ​មួយ​។​ដូច្នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បទ​ បញ្ជាការ​ប្រកួត​ដោយ​បាន​សរសេរ​យ៉ាង​ច្បាស់​ថា​មិន​អនុញ្ញាត​ឱ្យ​ក្រុម​ណាមួយ​ ធ្វើការ​ដោះ​ដូរ​កីឡាករ​ដែល​មានឈ្មោះ​ចូលរួម​ប្រកួត​ជាមួយ​ក្លិប​ផ្សេង​រួច​ហើយ​ប្ដូរ​មក​លេង​ឱ្យ​ក្លិប​មួយទៀត​ក្នុង​ព្រឹត្ដិ​ ការណ៍​តែ​មួយ​នោះ​ទេ​ ។​

​គួរ​រំលឹក​ថាបើ​យោង​តាម​កម្មវិធី​ របស់​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​ សម្រាប់​ទិស​ដៅ​អភិ​វ​ឌ្ឃ​ន៍​ឆ្ពោះទៅ​ស៊ី​ ហ្គេ​ម​ឆ្នាំ​២០២៣​នឹង​ចាប​ដំណើរការ​ ប្រកួត​ពី​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ តទៅ​ហើយ​ ៕

aes

aes (2)

...

ដោយ៖ ​សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print