​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ដកណ្ដាល​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​ក្រសួង​រឿង​យឺតយ៉ាវ​មិន​សម្រេច​បិទ​រណ្ដៅ​ដី​ខុសច្បាប់

ចែករំលែក៖

ខេត្ដកណ្ដាល​៖​ ប្រធាន​មន្ទីរ​រ៉ែ​ និង​ ថាមពល​ខេត្ដកណ្ដាល​ កាលពី​ពេល​ថ្មី​នេះ​ បាន​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​ក្រសួង​ រ៉ែ​ និង​ថាមពល​ថា​ មាន​ភាព​យឺតយ៉ាវ​ សម្រេច​តាម​សំណើ​របស់​ថ្នាក់​ខេត្ដ​ ក្នុង​ ការ​បិទ​រណ្ដៅ​ដី​ដែល​ខុសច្បាប់​ ។​

​លោក​ ចក់​ គង់​ ប្រធាន​មន្ទីរ​រ៉ែ​ និង​ ថាមពល​ខេត្ដកណ្ដាល​បាន​ថ្លែង​ថា​ លោក​ និង​លោក​អភិបាលខេត្ដ​កណ្ដាល​បាន​ដាក់​លិខិត​ទៅ​កាន់​ក្រសួង​រ៉ែ​ និង​ថាមពល​ រួច​ហើយ​ដើម្បី​ស្នើ​សុំ​គោលការណ៍​បិទ​ រណ្ដៅ​ដី​ ដែល​អនុវត្ដ​បំពាន​ច្បាប់​នៅ​ ទូ​ទាំង​ខេត្ដកណ្ដាល​ ប៉ុន្ដែ​រហូត​មក​ដល់​ ពេល​នេះ​នៅ​មិន​ទាន់​ឃើញ​លិខិត​សម្រេច​ពី​ក្រសួង​នៅឡើយ​ទេ​ ។​

​ការ​ថ្លែង​បែប​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​រិះគន់​យ៉ាង​ចម្រូងចម្រាស​ ពី​ក្រុម​ប្រជាពលរដ្ឋ​ទៅ​លើ​រណ្ដៅ​ដី​ដ៏​សែន​ជ្រៅ​នានា​នៅ​ក្នុងស្រុក​កណ្ដាលស្ទឹង​ ជា​ ពិសេស​រណ្ដៅ​ដី​មួយ​កន្លែង​ដែល​ម្ចាស់​ ឈ្មោះ​ ឌី​ន​ មាន​ទីតាំង​ក្នុងភូមិ​ ស្រី​ស្ដំ​ ឃុំ​ ក​ណ្ដោ​ក​ ស្រុក​កណ្ដាលស្ទឹង​ ក្បែរ​ស្ពាន​ ព្រែក​កំពឹស​ ដែល​កំពុង​តែ​ធ្វើការ​ដឹក​ ជញ្ជូន​យ៉ាង​មមាញឹក​យក​ទៅ​ចាក់​បំពេញ​ទីតាំង​ដី​របស់​ឧកញ៉ា​វ័យក្មេង​ម្នាក់​ ។​

​យោង​តាម​ក្រុម​អ្នក​ភូមិ​បានឱ្យ​ដឹង​ថា​ រណ្ដៅ​ដី​នោះ​បាន​ធ្វើ​សកម្មភាព​យូរហើយ​ ដោយ​មាន​ឡាន​ធំៗ​រាប់រយ​គ្រឿង​ដឹក​ ជញ្ជូន​អាចម៍ដី​ចេញ​ដោយ​គ្មាន​គម្រប​ ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ និង​ផ្លូវជាតិ​លេខ​២​ដែល​ជា​ការ​បំពាន​ទៅ​លើ​បម្រាម​របស់​សម្ដេច​តេ​ជោ​នាយក​ រដ្ឋមន្ដ្រី​ ។​ អ្វី​ដែល​ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ បំផុត​នោះ​ គឺ​ការ​បាក់​ស្រុត​ដី​និង​អាច​ ឆក់​យក​ជីវិត​មនុស្ស​ដោយសា​រណ្ដៅ​ដី​ នោះ​ ប៉ុន្ដែ​កន្លង​ទៅ​គេ​ហាក់​មិន​ដែល​ ឃើញ​មន្ដ្រី​ជំនាញ​និង​អាជ្ញាធរ​អើពើ​ ឡើយ​ ៕​

IMG_0093

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print