ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់លើកកម្ពស់ជីវភាពពលរដ្ឋក្រីក្រកម្ពុជាជីវិតរបស់កម្មកររោងចក្រកាត់ដេរ

ចែករំលែក៖

ខេត្ដកំពង់ស្ពឺ៖ អ្នកមីងសំ រ៉ាវី ជាអ្នក រស់នៅខេត្ដកំពង់ស្ពឺហើយមានកូនចំនួនបួននាក់ដែលកំពុងរស់នៅជាមួយ។ ក្នុង នោះមានកូនពីរនាក់គឺ លីនដា និង វរល័ក្ខ ដែលជាកម្មករធ្វើការនៅរោងចក្រកាត់ដេរមួយក្នុងខេត្ដកំពង់ស្ពឺដែលស្ថិតនៅ ចម្ងាយប្រមាណជា១៥គីឡូម៉ែត្រពីផ្ទះ ។

03

មីង សំ រ៉ាវី បាននិយាយថា “យើង គ្មានលទ្ធភាពអីធ្វើការធំដុំនឹងគេទេបានកូនចូលធ្វើការរោងចក្រប៉ុណ្ណឹងជាមោទន ភាពសម្រាប់កូនដែរ ចង់មើលកូនខំ ប្រឹងធ្វើការហើយខ្ញុំចេះតែណែនាំកូនឱ្យ ឧស្សាហ៍ព្យាយាម ។ ជីវភាពយើងខ្វះ ខាតអ៊ីកចឹងយើងត្រូវតែប្រឹងហើយខ្ញុំណែ នាំកូនកុំឱ្យខ្ជិលកុំច្រអូស” ។

ជារៀងរាល់ព្រឹកវេលាម៉ោងប្រមាណ ៦ព្រឹកលីនដានិងវរល័ក្ខត្រូវចាកចេញ ទៅធ្វើការដោយមានកញ្ចប់អាហារពេល ព្រឹកដាក់តាមខ្លួនផងហើយទាំងពីរនាក់បងប្អូនគឺធ្វើការនៅរោងចក្រជាមួយគ្នា ។

លីនដាបាននិយាយថា “ខ្ញុំគិតថា ការ ងាររោងចក្រគឺល្អព្រោះដូចខ្ញុំអ៊ីតចឹងខ្ញុំអត់បានរៀនខ្ពង់ខ្ពស់ដូចគេទេ តែដោយសារ រោងចក្រហ្នឹងបានជាខ្ញុំមានជីវភាពដូច រាល់ថ្ងៃហ្នឹង” ។

លីនដាត្រូវបានដំឡើងតួនាទីជាប្រធាន ក្រុមកាលពីប៉ុន្មានឆ្នាំមុនប៉ុន្ដែក៏ត្រូវជួយដេរម្ដងម្កាលដែរ ។ ចំណែកឯវរល័ក្ខ ជាប្អូនស្រីគឺជាកូនក្រុមរបស់លីនដាជា រៀងរាល់ថ្ងៃធ្វើការទាំងពីរនាក់បងប្អូន មិនចាំបាច់ទិញឬខ្ចប់បាយថ្ងៃត្រង់មក តាមខ្លួនឡើយពីព្រោះរោងចក្រដែលគេ ធ្វើការមានផ្ដល់ជាអាហារថ្ងៃត្រង់ដល់ កម្មករទាំងអស់គឺប្រមាណជាជាង៦០០០ នាក់នៅរោងចក្រដែលពួកគេកំពុងធ្វើការ។

ទាំងពីរនាក់បងប្អូនបានធ្វើការនៅរោង ចក្រនោះប្រមាណជា៨ឆ្នាំមកហើយៗ ប្រាក់ខែដែលទទួលបានត្រូវបានយកទៅ ប្រើប្រាស់ដើម្បីផ្គត់ផ្គង់ការចំណាយរបស់ ឪពុកម្ដាយក៏ដូចជាការសិក្សារបស់ប្អូនៗ ។

សព្វថ្ងៃពួកគេក៏កំពុងជួយប្អូនស្រីម្នាក់ ដែលកំពុងតែសិក្សានៅវិទ្យាល័យជិតផ្ទះ និងប្អូនប្រុសដែលកំពុងតែសិក្សានៅ ឯសាកលវិទ្យាល័យក្នុងក្រុងភ្នំពេញថែម ទៀតផង ។

លើសពីនេះទៅទៀតកាលពីឆ្នាំ២០១៣ ទាំងពីរនាក់បងប្អូនក៏បានជួយបំពេញ បំណងឪពុកម្ដាយទិញដីមួយឡូដែលពួកគាត់ចង់បានតាមរយៈប្រាក់កម្ចីពីធនាគារ។

លីនដាបាននិយាយថា“នេះជាកាតព្វកិច្ចរបស់ខ្ញុំព្រោះពេលដែលខ្ញុំជួយឪពុកម្ដាយខ្ញុំ បងប្អូនខ្ញុំ គឺខ្ញុំមានចិត្ដសប្បាយ ទោះបីថារាល់ថ្ងៃខ្ញុំអត់សល់លុយកាក់ ច្រើនមែនតែខ្ញុំមានចិត្ដសប្បាយរីក រាយដែរ ព្រោះខ្ញុំបានឱ្យប្អូនខ្ញុំរៀនសូត្រ ខ្ញុំបានផ្គត់ផ្គង់គ្រួសារខ្ញុំ” ។

ចំណែកឯ វរល័ក្ខ វិញបាននិយាយថា “ពេលបានជួយពួកគាត់បែបនេះពួកគាត់ និយាយល្អៗជាមួយយើងគាត់សប្បាយ ចិត្ដដែលយើងបានជួយគាត់ ហើយប្អូនៗ ខ្ញុំគោរពខ្ញុំគាត់ស្ដាប់បង្គាប់ពួកខ្ញុំ”។

ខណៈដែលវរល័ក្ខមានបំណងចង់បើក អាជីវកម្មនៅថ្ងៃអនាគតលីនដាវិញគឺ មានបំណងចង់បានតួនាទីកាន់តែខ្ពស់ ក្នុងរោងចក្រដែលគាត់ធ្វើការ ។

លីនដាបាននិយាយថា“បើសិនជា មានឱកាសខ្ញុំនឹងចូលរៀនវគ្គបណ្ដុះ បណ្ដាលដូចគេដើម្បីលូតលាស់បានថ្កុំ ថ្កើងជាងមុន”។

ចំណែកអ្នកនាង ស៊ឹម ណៃគី ជាកម្ម កររោងចក្រកាត់ដេរដូចវរល័ក្ខនិង លីន ដាដែរ ។ ប្ដីរបស់គាត់ធ្វើការនៅក្រុម ហ៊ុនអគ្គិសនីហើយទទួលបានប្រាក់ចំណូល ប្រមាណជាង២០០ដុល្លារគឺទាបជាងណៃគីបន្ដិចបន្ដួច ។ ទាំងពីរនាក់មានកូន ស្រីម្នាក់និងម្ដាយជាស្ដ្រីមេម៉ាយម្នាក់ រស់នៅជាមួយ ។

ណៃគី ធ្វើការរោងចក្រប្រហែលជា ៩ឆ្នាំមកហើយ បន្ទាប់ពីបានរៀបការរយៈ ពេលប្រមាណ៦ឆ្នាំទាំងពីរនាក់បាន ក្រឡេកវិលថយក្រោយហើយបានសង្កេត ឃើញជីវភាពប្រសើរជាងមុន ។ លើស ពីនេះប្ដីរបស់ណៃគីថែមទាំងបានអរគុណប្រពន្ធដែលបានជួយរួមចំណែកច្រើន ដល់គ្រួសារ ។

ប្ដីរបស់គាត់បាននិយាយថា“គាត់ មានប្រាក់ខែច្រើនជាងខ្ញុំ….គាត់ជួយ សម្រាលបានច្រើននិយាយរួមគាត់ចំណាយ លើថ្លៃទឹកថ្លៃភ្លើង ថ្លៃម្ហូប ។ គាត់ចំណាយ បែបហ្នឹង បើខ្ញុំរកមកខ្ញុំចំណាយលើ កូនវិញជួយទប់ថ្លៃកូនទៅរៀន”។

ណៃគីបាននិយាយថា “ការងារខ្ញុំសព្វ ថ្ងៃហ្នឹងជួយលើកស្ទួយជីវភាពខ្ញុំឱ្យវារាងរុងរឿងបន្ដិចដែរមិនដុនដាបដូចមុន”។

ណៃគីបាននិយាយថា គាត់ស្រលាញ់ ការងារហើយក៏មិនមានភាពទោមនស្សអ្វីចំពោះកន្លែងធ្វើការនោះដែរ ។ “ខ្ញុំអត់ មានស្អប់ខ្ពើមការងារកាត់ដេរទេគឺចង់ និយាយថាខ្ញុំអត់មានជំនាញធ្វើអ្វីផ្សេងៗ ទេខ្ញុំមានតែជំនាញខាងផ្នែកកាត់ដេរហ្នឹង គឺខ្ញុំអត់ស្អប់ខ្ពើមផ្នែកកាត់ដេរហ្នឹងទេ ព្រោះអីនៅនេះដូចថាយើងរៀនអត់បាន ជ្រៅជ្រះយើងមានតែការងារហ្នឹងហើយ ការងារហ្នឹងសម្រាប់ខ្ញុំគឺល្អហើយ”។

បច្ចុប្បន្នឧស្សាហកម្មកាត់ដេរជាវិស័យ ធំជាងគេបំផុតរបស់កម្ពុជាដែលផ្ដល់ ការងារធ្វើដល់មនុស្សប្រមាណជា៧០ ម៉ឺននាក់ភាគច្រើនជាស្ដ្រីហើយអ្នកទាំង នោះគឺរស់នៅទីជនបទ ។

វិស័យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់ការរស់នៅរបស់ ប្រជាជនកម្ពុជាជាច្រើននាក់មិនថាជួយដោយផ្ទាល់ឬដោយប្រយោលនោះទេ ។

ក្នុងមួយខែៗវិស័យនេះបានផ្ដល់ប្រាក់ខែសរុបប្រមាណជា១២០លានដុល្លារ ។

ជាមួយនឹងប្រាក់ខែដែលមានភាពស្ថិត ស្ថេរបានជួយឱ្យកម្មករកាត់ដេរដូចជា វរល័ក្ខ និងលីនដា ជួយដល់ក្រុមគ្រួសារ និងកសាងផែនការទៅថ្ងៃអនាគត ៕

...

ដោយ៖ អត្ថបទក្រុមហ៊ុន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print