មន្ត្រីគយកំពង់ផែស្វយ័តខេត្តព្រះសីហនុម្នាក់ស្លាប់ដោយសារជំងឺគាំងបេះដូង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មន្ត្រីគយប្រចាំច្រក កំពង់ផែសមុទ្រខេត្តព្រះសីហនុម្នាក់បានស្លាប់ដោយសារជំងឺគាំងបេះដូង នៅវេលាម៉ោង២៣និង២០នាទីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហេង ដុង ភេទ ប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីគយខេត្តព្រះសីហនុ បច្ចុប្បន្នស្នាក់នៅក្រុម ១៥ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ  មានស្រុកកំណើតនៅឃុំព្រែកពោធិ៍ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម  

តាមការពិនិត្យរបស់គ្រូពេទ្យជំនាញនិងនគរបាលបច្ចេកទេសវិទ្យាសាស្ត្រឃើញថា សាកសពស្លាប់ដោយគាំងបេះដូង (ដួលនៅកន្លែងស្នាក់នៅហើយបញ្ជូនមកមន្ទីរពេទ្យស្លាប់ពាក់កណ្តាលផ្លូវ)។

សមត្ថកិច្ចបានប្រគល់សាកសពទៅឱ្យឈ្មោះយុឹក យូ  ជាប្រធានសាខាគយប្រចាំប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តខេត្តព្រះសីហនុដើម្បីចាត់ចែងបញ្ជូនយកទៅធ្វើបុណ្យតាមប្រពៃណី  នៅឯស្រុកកំណើត៕

ដោយ៖ សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print