កូនខ្មែរអាចធ្វើបាន..! សិក្ខាកាមយោធាកម្ពុជា ៨រូប ត្រៀមចូលរួមក្នុងការប្រកួតកីឡាអន្តរជាតិ (International Army’s Games 2020) នៅសហព័ន្ធរុស្សុី

ចែករំលែក៖

ភ្នំពេញ៖ សិក្ខាកាមយោធាដែលកំពុងសិក្សានៅ​សាលាបណ្ឌិត​សភាយោធាការពារវិទ្យុសកម្ម​ គីមីសាស្រ្ត​ និង​ជីវសាស្ត្រ​​ ទីក្រុង(KOSTROMA )
និងចូលរួមប្រកួតកីឡាអន្តរជាតិ (International Army’s Games 2020) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ខែសីហា ឆ្នាំ២០២០ខាងមុខនេះ។ នេះបើយោងតាម ប្រភពពីសិក្ខាកាមយោធាកម្ពុជាសិក្សានៅសហព័ន្ធរុស្សី។ ក្នុងនោះបញ្ជាក់ថា៖ បញ្ជីរាយនាមសិក្ខាកាមចូលរួមប្រកួតកីឡាអន្តរជាតិ​៖
ទី១-នាយចំណង់​ ម៉ាន់​ សំណាង (ប្រធានក្រុម)
ទី២​.នាយចំណង់​ អ៊ួង​ ឡោះ
ទី៣​.នាយចំណង់​ លឹម​ សុ​ជា
ទី៤.នាយចំណង់ អុឹម ភិរម្យ
ទី៥.នាយចំណង់​ អួន​ សុខគា
ទី៦.នាយចំណង់​ ឈូក​ តុលា
ទី៧.នាយចំណង់​ អៃ​ សុវណ្ណនី​
ទី៨​.នាយចំណង់​ រស់​ ជ្រុយ
ប្រកួត​លេី ៣វិញ្ញសា៖
វិញា្ញសាទី១
-​ ចាប់ផ្តើមចេញដំណើរ​ដោយ​រថយន្តការពារគ្រាប់ БТР-80 ឆ្លងកាត់ឧបសគ្គ និង ហែលឆ្លងទន្លេ(ទន្លេសប្បនិម្មិត ១០០ ម)ចំនួន ៣ជុំ(ចម្ងាយ ២ គ.ម ក្នុងមួយជុំ)។
ជុំទី១៖
ប្រើប្រាស់ឧបករណ៍រក​ជាតិវិទ្យុ​សកម្ម​ ИМД-2НМ ដើម្បីពិនិត្យរកជាតិវិទ្យុសកម្មជាប់​នឹង​រថយន្ត Урал-4320 និង
កំណត់ជាតិពុលនៅ​លើដី​ និង​ខ្យល់ ដោយប្រើឧបករណ៍កំណត់ជាតិពុល ВПХР។
ជុំទី២៖
ប្រើប្រាស់ឧបករណ៍ КПО-1М ដើម្បីយកសំណាកជាតិពុល ក្នុងទឹក និង លើដី (ដោយប្រើគ្រាប់បែកផ្សែងការពារលាក់បាំង) និង លាងសម្អាត់សារធាតុពុលជាប់នឹងរថយន្ត БТР-80 ដែលបើកឆ្លងកាត់តំបន់មានជាតិពុល ដោយប្រើឧបករណ៍លាងសម្អាតជាតិពុល ДКВ-1។
ជុំទី៣៖
ឈប់រថយន្តនៅច្រាំងទន្លេ ឆ្លងទន្លេតាមខ្សែកាប(ទន្លេសប្បនិម្មិត ៥០ ម) បន្ទាប់មករត់ឆ្លងកាត់ឧបសគ្គ ៧០០ ម។
វិញ្ញាសាទី២៖
-ប្រើប្រាស់រថយន្ត АРС-14КМ
ពន្លត់​អគ្គីភ័យ​ឆេះដោយ​សារធាតុ​គីមី​។
វិញ្ញាសាទី៣៖
-បាញ់កាំភ្លើង АК-74 (កាយវិការណ៍វាយលុក រត់ដេញបាញ់ផ្ទាំងស៊ីប)។
មាន៣ដំណាក់កាល៖
ទី១ មាន៦ផ្ទាំងស៊ីប (ចម្ងាយ ១៥-៣០ ម)
ទី២ មាន១២ផ្ទាំងស៊ីប (ចម្ងាយ ៣០-៥០ ម)
ទី៣ ផ្ទាំងស៊ីបមានចលនា(ចម្ងាយ ១៥-៥០ ម)
បញ្ជាក់៖គ្រប់វិញ្ញសា(ពាក់ស្រោមមុខ(ПМК-4) ,ខោអាវការពារគីមី និងភ្លើង(КЗФО) និង កាំភ្លើងАК-74 ជាប់ខ្លួនជានិច្ច)៕

ប្រភពពីសិក្ខាកាមយោធាកម្ពុជាសិក្សានៅសហព័ន្ធរុស្សី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print