ភ្នំពេញ៖ សិក្ខាកាមយោធាដែលកំពុងសិក្សានៅសាលាបណ្ឌិតសភាយោធាការពារវិទ្យុសកម្ម គីមីសាស្រ្ត និងជីវសាស្ត្រ ទីក្រុង(KOSTROMA )
និងចូលរួមប្រកួតកីឡាអន្តរជាតិ (International Army’s Games 2020) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ខែសីហា ឆ្នាំ២០២០ខាងមុខនេះ។ នេះបើយោងតាម ប្រភពពីសិក្ខាកាមយោធាកម្ពុជាសិក្សានៅសហព័ន្ធរុស្សី។ ក្នុងនោះបញ្ជាក់ថា៖ បញ្ជីរាយនាមសិក្ខាកាមចូលរួមប្រកួតកីឡាអន្តរជាតិ៖
ទី១-នាយចំណង់ ម៉ាន់ សំណាង (ប្រធានក្រុម)
ទី២.នាយចំណង់ អ៊ួង ឡោះ
ទី៣.នាយចំណង់ លឹម សុជា
ទី៤.នាយចំណង់ អុឹម ភិរម្យ
ទី៥.នាយចំណង់ អួន សុខគា
ទី៦.នាយចំណង់ ឈូក តុលា
ទី៧.នាយចំណង់ អៃ សុវណ្ណនី
ទី៨.នាយចំណង់ រស់ ជ្រុយ
ប្រកួតលេី ៣វិញ្ញសា៖
វិញា្ញសាទី១
- ចាប់ផ្តើមចេញដំណើរដោយរថយន្តការពារគ្រាប់ БТР-80 ឆ្លងកាត់ឧបសគ្គ និង ហែលឆ្លងទន្លេ(ទន្លេសប្បនិម្មិត ១០០ ម)ចំនួន ៣ជុំ(ចម្ងាយ ២ គ.ម ក្នុងមួយជុំ)។
ជុំទី១៖
ប្រើប្រាស់ឧបករណ៍រកជាតិវិទ្យុសកម្ម ИМД-2НМ ដើម្បីពិនិត្យរកជាតិវិទ្យុសកម្មជាប់នឹងរថយន្ត Урал-4320 និង
កំណត់ជាតិពុលនៅលើដី និងខ្យល់ ដោយប្រើឧបករណ៍កំណត់ជាតិពុល ВПХР។
ជុំទី២៖
ប្រើប្រាស់ឧបករណ៍ КПО-1М ដើម្បីយកសំណាកជាតិពុល ក្នុងទឹក និង លើដី (ដោយប្រើគ្រាប់បែកផ្សែងការពារលាក់បាំង) និង លាងសម្អាត់សារធាតុពុលជាប់នឹងរថយន្ត БТР-80 ដែលបើកឆ្លងកាត់តំបន់មានជាតិពុល ដោយប្រើឧបករណ៍លាងសម្អាតជាតិពុល ДКВ-1។
ជុំទី៣៖
ឈប់រថយន្តនៅច្រាំងទន្លេ ឆ្លងទន្លេតាមខ្សែកាប(ទន្លេសប្បនិម្មិត ៥០ ម) បន្ទាប់មករត់ឆ្លងកាត់ឧបសគ្គ ៧០០ ម។
វិញ្ញាសាទី២៖
-ប្រើប្រាស់រថយន្ត АРС-14КМ
ពន្លត់អគ្គីភ័យឆេះដោយសារធាតុគីមី។
វិញ្ញាសាទី៣៖
-បាញ់កាំភ្លើង АК-74 (កាយវិការណ៍វាយលុក រត់ដេញបាញ់ផ្ទាំងស៊ីប)។
មាន៣ដំណាក់កាល៖
ទី១ មាន៦ផ្ទាំងស៊ីប (ចម្ងាយ ១៥-៣០ ម)
ទី២ មាន១២ផ្ទាំងស៊ីប (ចម្ងាយ ៣០-៥០ ម)
ទី៣ ផ្ទាំងស៊ីបមានចលនា(ចម្ងាយ ១៥-៥០ ម)
បញ្ជាក់៖គ្រប់វិញ្ញសា(ពាក់ស្រោមមុខ(ПМК-4) ,ខោអាវការពារគីមី និងភ្លើង(КЗФО) និង កាំភ្លើងАК-74 ជាប់ខ្លួនជានិច្ច)៕
ប្រភពពីសិក្ខាកាមយោធាកម្ពុជាសិក្សានៅសហព័ន្ធរុស្សី