ក្រុមខ្លាំង Bayern Munich បំបាក់ Barcelona ៨ទល់២ មិនគួរឲ្យជឿនៅ Champions League ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ចែករំលែក៖

ការសម្រុកយ៉ាងខ្លាំងរបស់ក្រុមយក្សអាល្លឺម៉ង់ Bayern Munich ធ្វេីឲ្យក្រុមអ្នកមានបុណ្យ Barcelona ពិបាកនឹងទប់ទល់។ នៅតង់ទៅ១ត្រឹម៤នាទីប៉ុណ្ណោះក្រុម Bayern Munich មានឱកាសរកគ្រាប់បាល់មួយគ្រាប់ដោយកីឡាករ Muller។ ប៉ុន្តែ នៅនាទីទី៧ កីឡាករ Alabaរបស់ក្រុម Bayern Munich ភ្លាត់ស្នៀតធ្វើឲ្យចូលទីខ្លួនឯងធ្វើឲ្យក្រុម Barcelona តាមស្មើបានវិញ។

ចូលដល់នាទីទី២១កីឡាករ Perisic រកបានមួយគ្រាប់ទៀត និងនៅនាទីទី២៧ កីឡាករ Grabry រកបន្ថែមបាន១គ្រាប់ ខណៈដែលនៅនាទីទី៣១ ខ្សែប្រយុទ្ធ Muller បន្ថែមមួយគ្រាប់ទៀតធ្វើឲ្យលទ្ធផលក្នុងតង់ទីមួយក្រុម Bayern Munich នាំមុខក្រុម Barcelona ៤ទល់នឹង១។

ចូលដល់តង់ទី២ ក្រុម Barcelona មានឱកាសរកគ្រាប់បាល់មួយគ្រាប់សងវិញនៅនាទីទី៥៧  ដោយខ្សែប្រយុទ្ធ  Suarez ។ ប៉ុន្តែ អ្វីដែលមិនគួរឲ្យជឿនោះក្រុម Bayern Munich បានបង្ហាញទម្រង់លេងយ៉ាងល្អរហូររកគ្រាប់បាល់៤គ្រាប់បន្ថែមដូចតង់ទី១ដែរដោយនៅនាទីទី៦៣ រកបានគ្រាប់ទី៥  ដោយកីឡាករ Kimmich គ្រាប់ទី៦  រកបានដោយខ្សែប្រយុទ្ធឆ្នើម Lewandoski ។ ចំណែកគ្រាប់បាល់ទី៦ និងទី៨ រកបានដោយខ្សែបម្រេីប្រយុទ្ធ Philippe Countinho ម្នាក់ឯងនៅនាទទី៨៥ និងនាទីទី៨៩ជិតចប់ការប្រកួតទៅហើយ។

លទ្ធផលនេះធ្វេីឲ្យក្រុមយក្សរបស់អាល្លឺម៉ង់ Bayern Munich កក់កៅអីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ UEFA Champions League រដូវកាលនេះ ដោយរង់ចាំប៉ះក្រុម  Man City ឬ ក្រុម Lyon ដែលត្រូវប្រកួតគ្នានៅរាត្រីនេះ។

វគ្គ៤ក្រុមចុងក្រោយក្របខ័ណ្ឌ  Champions League រដូវកាលនេះរកឃេីញ៣ក្រុមហើយ គឺក្រុម PSG របស់បារាំង ប៉ះក្រុមឡើងជើង RB Leipzig  និងក្រុម Bayern Munich ខណៈដែលការប្រកូតវគ្គ៤ក្រុមចុងក្រោយនឹងប្រកួតនៅថ្ងៃទី១៩ និងទី២០ សីហាខាងមុខ។ រីឯវគ្គផ្តាច់ព្រ័ត្រគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ខាងមុខ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print