មេដឹកនាំកូរ៉េខាងជើង​៖ មិនគួរ​ទទួលយក​ជំនួយ​ពី​ប្រទេស​ខាងក្រៅ​ឡើយ បើទោះបីជាប្រទេសខ្លួនកំពុង​រងគ្រោះ​ខ្លាំង​ដោយសារ​ទឹកជំនន់ក៏ដោយ

ចែករំលែក៖

អន្តរជាតិ៖ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានព្រមាននៅថ្ងៃទី១៣ ខែសីហាថ្មីៗនេះថា៖ កូរ៉េខាងជើងមិនគួរទទួលយកជំនួយពីប្រទេសខាងក្រៅឡើយ បើទោះបីជាប្រទេសខ្លួនកំពុងរងគ្រោះខ្លាំងដោយសារទឹកជំនន់ដែលប៉ះពាល់ខ្លាំងដល់ប្រជាជន និងដោយបារម្ភពីគ្រោះថ្នាក់នៃជំងឺ COVID-19

បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដែលបានដកស្រង់ប្រសាសន៍ លោក គីម ជុងអ៊ុន នៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយរបស់បក្សពលករកូរ៉េខាងជើងនៅថ្ងៃទី១៣ ខែសីហាថា៖ «​ស្ថានការណ៍កាន់តែអាក្រក់ទៅនៃជំងឺCOVID-19 នៅជុំវិញពិភពលោកទាមទារឲ្យមានការបិទព្រំដែន និងវិធានការយ៉ាងតឹងរឹងក្នុងការបង្ការជំងឺឆ្លង និងមិនអនុញ្ញាតឲ្យទទួលជំនួយគ្រប់បែបយ៉ាងពីខាងក្រៅទាក់ទងនឹងទឹកជំនន់​»​ លោក គីម បន្ថែមថា ទោះមិនទទួលជំនួយខាងក្រៅមែន តែរដ្ឋាភិបាលរបស់លោមិនអាចឲ្យជនរងគ្រោះដោយសារទឹកជំនន់រស់នៅតាមផ្លូវឡើយ ខណៈខួបពី៧៥ឆ្នាំ នៃបក្សពលករកូរ៉េខាងជើងដែលជាទិវាជាតិដ៏សំខាន់កាន់តែខិតមកដល់នោះឡើយ

ទីភ្នាក់ងារ KCNA និយាយទៀតថា ក្នុងកិច្ចប្រជុំដែលសង្កត់ធ្ងន់ពីបញ្ហាជំនន់ទឹកភ្លៀងនេះ លោក គីម បានលើកឡើងពីភាពចាំបាច់ក្នុងការស្តារតំបន់ដែលរងគ្រោះដោយទឹកជំនន់ និងស្វែងរកវិធីក្នុងការបង្ការទឹកជំនន់គ្រោះធម្មជាតិនៅពេលអនាគត

សូមជម្រាបថា កាលពីដើមខែសីហានេះ ទឹកជំនន់ទឹកភ្លៀងនៅកូរ៉េខាងជើង បានបំផ្លាញវាលស្រែជាងម៉ឺនហិកតា ផ្ទះចំនួន១៦,៦៨០ និងអាគារចំនួន៦៣០ខ្នងត្រូវបំផ្លាញរងការខូចខាតនៅទូទាំងប្រទេស ចំណែកផ្លូវ ស្ពាន និងផ្លូវដែកក៏រងការខូចខាតផងដែរ ពេលនោះអង្គការមនុស្សធម៌នានា ក៏ចាប់ផ្ដើមបញ្ជូនជំនួយទៅកាន់ប្រទេសកុម្មុយនីស្តមួយនេះ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ផងដែរ

ដោយឡែកចំពោះរឿង COVID-19 វិញ មេដឹកនាំកូរ៉េខាងជើងរូបនេះ បានសម្រេចបើកតំបន់ឧស្សាហកម្មកៃសុងដែលនៅជាប់ព្រំដែនកូរ៉េខាងត្បូង ខណៈដែលទីក្រុងកៃសុង ត្រូវបានបិទរយៈពេលសប្តាហ៍មកហើយ បន្ទាប់ពីជនជាតិកូរ៉េខាងជើងដែលភៀសខ្លួនទៅកូរ៉េខាងត្បូងអស់បីឆ្នាំហើយនោះ ត្រឡប់ចូលមកក្នុងប្រទេសវិញដោយមានចេញរោគសញ្ញាជំងឺ COVID-19 ផង

គួរបញ្ជាក់ថា លោក គីម ស្របពេលប្រទេសមួយនេះជួបបញ្ហាកើតឡើងផ្ទួនៗ លោក ក៏សម្រេចចិត្តផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានគណៈកម្មការកិច្ចការរដ្ឋ លោក គីម បានដកលោក Kim Jae-ryong ពីតំណែង និងជំនួយវិញដោយលោក Kim Tok-hun ដែលជាអនុប្រធានគណៈមជ្ឈិមបក្សពលករ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print