ម៉ិចស៊ីកូ ប្រកាសកាន់ទុក្ខ​៣០ថ្ងៃ​ ដល់ជនរងគ្រោះស្លាប់ដោយសារកូវីដ​១៩

ចែករំលែក៖

ប្រធានាធិបតីម៉ិចស៊ីកូ លោកAndres Lopez Obrador បានចុះហត្ថលេខាលើច្បាប់ កាន់ទុក្ខរយៈពេល​៣០ថ្ងៃដល់ជនរងគ្រោះស្លាប់ដោយកូវីដ​១៩​។ ការកាន់ទុក្ខចាប់ផ្តើមថ្ងៃទី​១៣ខែសីហា ដល់ថ្ងៃតី​១១ខែកញ្ញាឆ្នាំ​២០២០ ។
ជាមួយគ្នានេះដែរប្រធានាធិបតីម៉ិចស៊ីកូ​បានប្រកាសចំណាយមូលនិធិជាតិចំនួន​៥ពាន់លានដុល្លារ ដើម្បីធានាដល់ប្រភពផ្គត់ផ្គងវ៉ាក់សាំងប្រឆាំងកូវីដ​១៩ ដល់ពលរដ្ឋទាំងអស់​។
ម៉ិចស៊ីកូ​គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត​ដោយកូវីដ​១៩ ដោយមានអ្នកឆ្លងកើនឡើងដល់ទៅ​ ៥១១ពាន់នាក់ និងស្លាប់ជិត​៥៦ពាន់នាក់។ ម៉ិចស៊ីកូជាប្រទេសឈរលំដាប់ទី៦ពីចំនួនអ្នកឆ្លងនៅលើពិភពលោក និងឈរលំដាប់ទី​៣ពីចំនួនអ្នកស្លាប់។
ចំពោះស្ថានភាព​នៃការឆ្លងរាលដាលកាន់តែខ្លាំង រដ្ឋាភិបាលម៉ិចស៊ីកូ បានខិតខំស្វែងរកប្រភពផ្គត់ផ្គងវ៉ាក់សាំង​ប្រឆាំងកូវីដ​១៩ ឲ្យបានឆាប់បំផុត​។ រដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូ លោក Mexico Marcelo Ebrard បានបញ្ជាក់ថា នឹងចាប់ផ្តើមផលិតវ៉ាក់សាំង​ប្រឆាំងកូវីដ​១៩ នៅខែវិច្ឆិកាឆ្នាំ​២០២០ តាមកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអាហ្សង់ទីននិងក្រុមហ៊ុនឱសថAstraZeneca៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print