ប្រធានាធិបតីម៉ិចស៊ីកូ លោកAndres Lopez Obrador បានចុះហត្ថលេខាលើច្បាប់ កាន់ទុក្ខរយៈពេល៣០ថ្ងៃដល់ជនរងគ្រោះស្លាប់ដោយកូវីដ១៩។ ការកាន់ទុក្ខចាប់ផ្តើមថ្ងៃទី១៣ខែសីហា ដល់ថ្ងៃតី១១ខែកញ្ញាឆ្នាំ២០២០ ។
ជាមួយគ្នានេះដែរប្រធានាធិបតីម៉ិចស៊ីកូបានប្រកាសចំណាយមូលនិធិជាតិចំនួន៥ពាន់លានដុល្លារ ដើម្បីធានាដល់ប្រភពផ្គត់ផ្គងវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់ពលរដ្ឋទាំងអស់។
ម៉ិចស៊ីកូគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុតដោយកូវីដ១៩ ដោយមានអ្នកឆ្លងកើនឡើងដល់ទៅ ៥១១ពាន់នាក់ និងស្លាប់ជិត៥៦ពាន់នាក់។ ម៉ិចស៊ីកូជាប្រទេសឈរលំដាប់ទី៦ពីចំនួនអ្នកឆ្លងនៅលើពិភពលោក និងឈរលំដាប់ទី៣ពីចំនួនអ្នកស្លាប់។
ចំពោះស្ថានភាពនៃការឆ្លងរាលដាលកាន់តែខ្លាំង រដ្ឋាភិបាលម៉ិចស៊ីកូ បានខិតខំស្វែងរកប្រភពផ្គត់ផ្គងវ៉ាក់សាំងប្រឆាំងកូវីដ១៩ ឲ្យបានឆាប់បំផុត។ រដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូ លោក Mexico Marcelo Ebrard បានបញ្ជាក់ថា នឹងចាប់ផ្តើមផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅខែវិច្ឆិកាឆ្នាំ២០២០ តាមកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអាហ្សង់ទីននិងក្រុមហ៊ុនឱសថAstraZeneca៕