ក្រុមការងារឃោសនាបោះឆ្នោតរបស់បេក្ខភាពប្រធានាធិបតីចូ បៃឌិន បានប្រតិកម្មយ៉ាងខ្លាំងក្នុងពេលដែលលោកត្រាំចាត់ទុកបេក្ខភាពអនុប្រធានាធិបតី លោកស្រីKamala Harris មិនមានលក្ខណៈគ្រប់គ្រាន់កាន់តំណែងនេះ។
សារព័ត៌មានBBC នៅថ្ងៃទី១៥ ខែសីហាបានផ្សាយថា ក្រុមឃោសនាបោះឆ្នោតរបស់លោកបៃឌិនបានប្រតិកម្មយ៉ាងខ្លាំងទៅលើការលើកឡើងរបស់ប្រធានាធិបតីដូណាល់ ត្រាំ។ លោកស្រីKalama Harris ទទួលបានការជ្រើសរើសពីលោកបៃឌិនសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
លោកត្រាំ បានចាត់ទុកលោកស្រី Kamala Harris មិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការកាន់តំណែងអនុប្រធានាធិបតី ដោយលោកបានលើកឡើងថា លោកស្រីKalama Harris កើតនៅទីក្រុង Oakland រដ្ឋកាលីហ្វ័រនីញ៉ាអាមេរិកនៅឆ្នាំ១៩៦៤។ ឪពុករបស់លោកស្រី គឺជាជនជាតិ Jamaica ចំណែកម្តាយរបស់លោកស្រីគឺជាជនជាតិឥណ្ឌា ហើយអ្នកទាំងពីរមិនមែនជាពលរដ្ឋអាមេរិកក្នុងពេលដែលលោកស្រីកើតមក ដូច្នេះលោកស្រីមិនគ្រប់លក្ខណៈកាន់តំណែងអនុប្រធានាធិបតីអាមេរិកឡើយ។
ការបោះឆ្នោតអាមេរិកកាន់តែខិតជិត មកដល់ លោកត្រាំកាន់តែរកវិធីសាស្ត្រដើម្បីវាយប្រហារ យកឈ្នះក្នុងការបោះឆ្នោតនៅថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២០។ តាមការស្ទង់មតិលោកត្រាំចាញ់ប្រៀបយ៉ាងឆ្ងាយទៅលើបេក្ខភាព បៃឌិន។ មិនតែប៉ុណ្ណោះក្រោយពេលជ្រើសរើសអនុប្រធានាធិបតី គឺជាបុគ្គលដែលមានម្តាយដើមកំណើតអាស៊ី និង ឪពុកដើមកំណើតអាហ្វ្រិក ធ្វើឲ្យការគាំទ្រកាន់តែកើនឡើងខ្ពស់ ៕