អភិបាលខេត្តកណ្តាល អញ្ជើញចុះសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនដល់ស្រ្តីសម្រាលកូននៅមន្ទីរពេទ្យបង្អែក ស្រុកកណ្តាលស្ទឹង

ចែករំលែក៖

អភិបាលខេត្តកណ្តាល អញ្ជើញចុះសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនដល់ស្រ្តីសម្រាលកូននៅមន្ទីរពេទ្យបង្អែក ស្រុកកណ្តាលស្ទឹង

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងសហការី បានអញ្ជើញចុះសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ស្រ្តីសម្រាលកូនចំនួន៣៦នាក់ នៅមណ្ឌលសុខភាពសៀមរាប ស្ថិតនៅឃុំសៀមរាប ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល។

នាឱកាសនោះដែរ លោក បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចប្រធាន គឺសម្តេចទាំងទ្វេរ ដែលជានិច្ចកាលតែងតែនឹករលឹកខ្វល់ខ្វាយអំពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដែលមានទុក្ខភ័យ ដោយមិនប្រកាន់បក្សពួក សាសនា និងនិន្នាការនយោបាយឡើយ ទីណាមានទុក្ខទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច។

អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានប្រគល់ជូនដល់ស្រ្តីសម្រាលកូនទាំង៣៦នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកកណ្តាលស្ទឹង តាមរយៈសាខាកាកបាទក្រហមខេត្ត នារសៀលនេះ គឺម្នាក់ៗទទួលបាន សារុង ១ សម្លៀកបំពាក់ទារក ១ឈុត អាល់កុល ១ដប ម៉ាស ១ប្រអប់ និងថវិកា១០ម៉ឺនរៀល ដោយឡែកទារកដែលបានកើតមកអកុសលមានមាត់ឆែបចំនួន០២នាក់ ក៏បានទទួលការឧបត្ថម្ភនូវថវិកាបន្ថែមក្នុងម្នាក់ៗ ១០ម៉ឺនរៀលផងដែរ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print