វៀតណាមមានករណីឆ្លងកូវីដ​-១៩ថ្មី​២០នាក់ ក្នុងនោះនៅទីក្រុងដាណាង​មាន​១១នាក់​

ចែករំលែក៖

វៀតណាម៖ គិតមកដល់វេលាម៉ោង​១៨ គណៈកម្មការប្រយុទ្ធប្រឆាំង ជំងឺឆ្លងកូវីដ​-១៩ បានប្រកាសថា នៅថ្ងៃទី​១៥ខែសីហានេះ​នៅទូទាំងប្រទេស មានករណីឆ្លងកូវីដ​-១៩ ចំនួន​២០ នាក់ ក្នុងនោះទីក្រុងដាណាង មាន​១១នាក់​។ ក្រៅពីនេះនៅខេត្ត វ៉ាងណាម ៤នាក់ ហាយយឿងម្នាក់ និង៤នាក់ទៀត​ជាអ្នកធ្វើចត្តាឡីស័ក​នៅទីក្រុងហូជីមិញ ។ មកទល់ពេលនេះវៀតណាមមានករណីឆ្លងកើនឡើងដល់ទៅ​៩៥០ នាក់ហើយ។
ក្នុងចំណោមអ្នកឆ្លង៩៥០នាក់ ក្នុងនោះមាន ៣៣៣នាក់ ចូលពីក្រៅប្រទេសហើយបានកាត់ផ្តាច់ឲ្យនៅដាច់ដោយឡែក និង ៦១៧នាក់ឆ្លងនៅក្នុងសហគមន៍។ តំបន់ដែលមានករណីឆ្លងច្រើនជាងគេគឺទីក្រុងដាណាង គិតត្រឹមថ្ងៃទី​២៥ខែកក្កដា មកដល់ថ្ងៃទី​១៥ខែសីហា​មានអ្នកឆ្លងដល់ទៅ​៤៧៧នាក់ ។
ជាមួយគ្នានេះដែរ ក្រោយផ្ទុះករណីឆ្លងនៅទីក្រុងដាណាង ពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័ក កើនឡើងដល់ទៅ ​១១៥ ​៨៥៨នាក់ ក្នុងនោះភាគច្រើនគឺ​ធ្លាប់បានទៅកម្សាន្តនៅទីក្រុងដាណាង ។
តាមការលើកឡើងរបស់គណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ​-១៩​ មកទល់ពេលនេះវៀតណាមបានព្យាបាលអ្នកជំងឺកូវីដ​-១៩ ជាសះស្បើយ៤៣៧នាក់ ក្នុងចំណោម ៩៥០នាក់ ។
ជាមួយគ្នានេះដែរ វៀតណាម ជាប្រទេសមិនមានករណីស្លាប់ ម្នាក់ណាឡើយ​ក្នុងរយៈពេលជាច្រើនខែ ដោយកូវីដ-​១៩ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះវៀតណាមមានអ្នកស្លាប់ ដល់ទៅ ២៣នាក់ ។ ភាគច្រើនអ្នកស្លាប់ គឺស្ថិតមានជំងឺប្រចាំកាយ​​។៕ ដោយ៖ ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print