ថៃចាប់ខ្លួនមេដឹកនាំបាតុកម្មនិស្សិត​មុនពេលធ្វើមហាបាតុកម្មនៅថ្ងៃទី​១៦ខែសីហានេះ

ចែករំលែក៖

ថៃបានចាប់ខ្លួន​មេដឹកនាំក្រុមនិស្សិត​ នៅមុនពេលធ្វើមហាបាតុកម្ម នៅរសៀលថ្ងៃទី​១៦ខែសីហាស្អែកនេះ ​ដើម្បីអំពាវនាវដល់រដ្ឋាភិបាលថៃ លាលែងចេញពីតំណែង ។
តាមប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ​ លោក Parit Chiwarak ជាបុគ្គលដ៏ល្បីនៅក្នុងការដឹកនាំក្រុមនិស្សិតប្រឆាំងរដ្ឋាភិបាល ហើយលោកត្រូវចាប់ខ្លួននៅថ្ងៃទី ១៤ខែសីហា។ ប៉ូលិសបានបញ្ជាក់ថា លោក​Parit Chiwarak ប្រឈមនិឹងការចោទប្រកាន់១០ករណីផ្សេងគ្នា ​ពាក់ព័ន្ធនឹងការដឹកនាំធ្វើបាតុកម្ម តាំងពីថ្ងៃទី​១៨ខែកក្កដាកន្លងមក​។
នៅវេលាម៉ោង​១០ព្រឹកថ្ងៃទី​១៥ខែសីហា លោក​Parit Chiwarak ត្រូវបានប៉ូលិសបញ្ជូនទៅកាន់តុលាការនៅរាជធានីបាងកក ដោយមានការការពារសន្តិសុខយ៉ាងតឹងតែងបំផុតព្រោះខ្លាចក្រុមអ្នកគាំទ្ររូបលោកសម្រុកចូលមក មិនអាចការពារបាន។
នៅរសៀលថ្ងៃទី១៥ ខែសីហានេះ​លោក​Parit Chiwarak ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពជាបណ្តោះអាសន្ន ក្រោយទទួលបានការធានាពីសាស្ត្រាចារ្យនៃមហាវិទ្យាល័យ Thammasat ដែលមានតួនាទីជាមន្ត្រីជាតិជាន់ខ្ពស់។
តាមគម្រោងក្រុមនិស្សិតប្រមាណ​១ម៉ឺននាក់​នឹងនាំគ្នាធ្វើបាតុកម្ម​នៅថ្ងៃទី​១៦ខែសីហានេះ ដើម្បីប្រឆាំង និងសកម្មភាពដឹកនាំរបស់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា និងស្នើឲ្យរដ្ឋាភិបាលលាលែងចេញពីតំណែង​។
ដោយប្រឈមមុខនិងការធ្វើបាតុកម្ម លោកប្រាយុទ្ធ​បានប្រកាសទៅកាន់មហាជនថានឹងបង្កើតវេទិកាបញ្ចេញមតិដើម្បិស្តាប់ការលើកឡើងរបស់ពលរដ្ឋ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print