ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួន ជនត្រូវចោទ សួង សុភ័ណ្ឌ ពីបទ «ញុះញង់ឲ្យមានភាពវឹកវរ និងបង្កអសន្តិសុខដល់សង្គមជាតិ» ដាក់ពន្ធនាគារបណ្តោះអាសន្នហើយ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមលោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការ បានឱ្យដឹងថា៖ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពី លោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ពីបទ «ញុះញង់ឲ្យមានភាពវឹកវរ និងបង្កអសន្តិសុខដល់សង្គមជាតិ តាមបញ្ញត្តិមាត្រា៤៩៤.៤៩៥ នៃក្រមព្រហ្មទណ្ឌ»ក្រោយការស៊ើបសួរត្រូវបានបញ្ចប់, ។
លោកព្រះរាជអាជ្ញារង បាន បញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរបន្តចំណាត់ការតាមនីតិវិធី។
ពេលនេះជនត្រូវចោទ សួង សុភ័ណ្ឌ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក សោ សុតា សម្រេចឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្នហើយ នៅព្រលប់ថ្ងៃដដែលនេះ ។

ជនត្រូវចោទ សួង សុភ័ណ្ឌ អតីតសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្ដែង ញុះញង់បំភ្លៃការពិត លើបញ្ហាព្រំដែន បន្ទាប់ពីលោកបានធ្វើត្រាប់តាម លោក រ៉ុង ឈុន កៀរគរកម្លាំងយុវជនចុះទៅតំបន់ព្រំដែន នៅខេត្តត្បូងឃ្មុំ ហើយវាយប្រហាររាជរដ្ឋាភិបាលអំពីការបោះបង្គោលព្រំដែន៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print