សម្តេចតេជោ ហ៊ុន សែន ៖ ថ្ងៃអាទិត្យទី ១៦ សីហា ស្អែកនេះ ខ្ញុំនឹងចូលរួមសម្ពោធបើកឱ្យដំណើរការនូវសួនទឹកកម្សាន្ត “Garden City Water Park”

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅល្ងាចនេះថា៖ ថ្ងៃអាទិត្យទី ១៦ សីហា ស្អែកនេះ ខ្ញុំនឹងចូលរួមសម្ពោធបើកឱ្យដំណើរការនូវសួនទឹកកម្សាន្ត “Garden City Water Park” របស់ក្រុមហ៊ុនឯកជនមួយនៅ សង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វានៅជិតវិមានឈ្នះ=ឈ្នះ ក្នុងរាជធានីភ្នំពេញ។

សម្តេចបានបន្តថា៖ បើទោះបីកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្តី ក៏ប៉ុន្តែមិនបានបង្អាក់ដល់ដំណើរការអភិវឌ្ឍ និងកិច្ចការវិនិយោគរបស់ក្រុមហ៊ុនឯកជនឡើយ។

សម្តេចសូមអរគុណដល់បណ្តាក្រុមហ៊ុនជាតិនិងអន្តរជាតិទាំងអស់ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ។

ទោះទៅកម្សាន្តនៅទីណាក៏ដោយ​ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នកុំឱ្យឆ្លងជំងឺកូវីដ-១៩ អោយសោះ។

អរគុណសន្តិភាព

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print