រុស្ស៊ី​សង្ឃឹមថា​វ៉ាក់សាំង ប្រឆាំងកូវីដ​១៩​ Sputnik V ជាឱសថជួយដល់សេដ្ឋកិច្ចជាតិ

ចែករំលែក៖

វ៉ាក់សាំង Sputnik V គឺជាក្តីសង្ឃឹមយ៉ាងធំធេង​សម្រាប់សេដ្ឋកិច្ចជាតិរុស្ស៊ី និងជាប្រភពចំណូលដ៏សំខាន់បំផុតពីទីផ្សារវ៉ាក់សាំងពិភពលោក ។
តាមការវាយតម្លៃទៅលើវ៉ាក់សាំងប្រឆាំង កូវីដ​១៩ ដំបូងបំផុតនៅលើពិភពលោក​ Sputnik V របស់រុស្ស៊ី បានបង្កឲ្យមានការមន្ទិលសង្ស័យពីកម្រិតសុវត្ថិភាព ប៉ុន្តែក្រសួងសុខាភិបាលរុស្ស៊ី បានចេញមកអះអាងពីកម្រិតសុវត្ថិភាព និងប្រសិទ្ធភាព។
មូលនិធិវិនិយោគផ្ទាល់របស់​រុស្ស៊ី បានវាយតម្លៃថា តម្រូវការវ៉ាក់សាំង នៅលើពិភពលោក​រហូតដល់ចុងឆ្នាំ​២០២១ គឺមានរហូតដល់​៣-៥ពាន់លានដូស​។ អគ្គនាយក មូលនិធិខាងលើ លោក Kirill Dmitriev បានបញ្ជាក់ថា ជាមធ្យម​វ៉ាក់សាំង​ប្រឆាំងកូវីដ​១៩ លើកនៅលើទីផ្សារមានតម្លៃ ២៥ ដុល្លារ​អាមេរិក​ ។ ដូច្នេះវ៉ាក់សាំងរុស្ស៊ី អាចរកប្រាក់ចំណូលយ៉ាងតិច ៧៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ​។ ទាំងនោះហើយទើប​ប្រទេសជាច្រើន កំពុងតែប្រជែងចំណីដ៏ឆ្ងាញ់របស់រុស្ស៊ី។
រដ្ឋាភិបាលរុស្ស៊ី បានចំណាយប្រាក់​៥៥លានដុល្លារអាមេរិក សម្រាប់ការស្រាវជ្រាវនឹងផលិតវ៉ាក់សាំងប្រឆាំងកូវីដ​១៩ ហើយនៅថ្ងៃទី​១២ខែសីហារុស្ស៊ីបានសាកល្បង ដំណាក់កាលចុងក្រោយ វ៉ាក់សំាងប្រឆាំងកូវីដ​១៩​។ ព្រមជាមួយគ្នានេះដែររុស្ស៊ីបានឲ្យផលិតវ៉ាក់សាំងពី​៥លានដូស ឡើងដល់១០លានដូសក្នុងមួយខែ​​ក្នុងដំណាក់កាលទី​៣ចុងឆ្នាំ​២០២០ និងដើមឆ្នាំ​២០២១។
បច្ចុប្បន្នរុស្ស៊ីទទួលបានការបញ្ជាទិញ វ៉ាក់សាំងប្រឆាំងកូវីដ​១៩ ដល់ទៅជាង​១ ពាន់លានដូស ពី​២០ប្រទេសជុំវិញពិភពលោក ហើយមានតម្លៃ​២០​ដុល្លារក្នុងមួយដូស​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print