ខេត្តរតនគិរី៖ រថយន្តហីុយ៉ានដាយ១គ្រឿងដឹកឈេីជន្្លង់ម្រិចចំនួន៨០ដេីមចេញពីក្នុងព្រៃតំបន់ស្រុកកូនមំុ ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើសង្កាត់កូនមុំឃាត់ទុកនៅទីធ្លាសង្កាត់ដេីម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ព្រៃឈេី។

ការឃាត់រថយន្តដឹកជន្លង់ម្រិចនោះបានធ្វេីឡេីងនៅវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នៅចំណុចស្រែតាប៉ុកលេី ផ្លូវជាតិលេេខ៧៨ ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។
រថយន្តនោះកំពុងបេីកបរក្នុងទិសដៅពីលិចទៅកេីតឆ្ពោះចូលក្រុងបានលុងក្នុងពេលខណៈដែលកម្លាំងគណៈកម្មការជាតិកំពុងតែយុទ្ធនាការក្តៅគគុក និងតាមប្រមាញ់រកបទល្មេីសព្រៃឈើផងនោះ។
តាមសេចក្តីរាយការណ៍ពីលាកគឹម ឆេងលឹម មន្ត្រីសង្កាត់កូនមុំបានឱ្យដឹងថា រថយន្តដែលបង្ក្រាបបាននោះម៉ាកហុីយាន់ដាយ ពណ៌ខៀវ អត់ស្លាកលេខនោះទេ ហេីយតែងតែធ្វេីការដឹកជញ្ជូនឈេីគ្រប់ប្រភេទ(ឈេីគ្រឿងផ្ទះ និងជន្លង់ម្រិច) ជួនកាលដាក់ពេញរថយន្ត ជួនដឹកមិនពេញទេហេីយមិនកោតខ្លាចញញេីតសមត្ថកិច្ចណាដែរ ព្រោះអាងខ្លួនមានបុណ្យស័ក្តិធំ។
លោកបានបន្តថា ដូចជាថ្ងៃដែលត្រូវបង្ក្រាបនេះមានសមត្ថកិច្ចជាច្រើនបានហាមឃាត់ឱ្យគាត់ផ្អាកការដឹកនេះសិនទៅ តែគាត់មិនព្រមស្តាប់ចំពេលគណៈកម្មការជាតិចុះបង្ក្រាបផងឯបទល្មេីសព្រៃឈេីនេះត្រូវបានស្ងប់ស្ងាត់ផងដែរ។ ស្រាប់តែរថយន្តមួយគ្រឿងនេះហាក់ដូចជាផ្គើននឹងសមត្ថកិច្ចទេីបឈានដល់ការបង្ក្រាបនេះតែម្តង។
ក្នុងពេលបង្ក្រាបមិនបានឃាត់ខ្លួនអ្នកបេីកបរនោះទេគឺគ្រាន់តែធ្វើកំណត់ហេតុផាកពិន័យ និងធ្វើកិច្ចសន្យាឱ្យផ្អាក់សកម្មភាពដឹកជញ្ជូនបន្តទៀតបេីមិនរាងចាលថ្ងៃក្រោយនៅតែប្រព្រឹត្តិ និងចាត់វិធានការទៅតាមច្បាប់ព្រៃឈេី។
អ្នកបេីកបររថយន្តនោះមានឈ្មោះ ណាក់ ទីឡូ ភេទប្រុស អាយុ២៥ឆ្នាំគេបានប្រាប់ថាចាំឱ្យចៅហ្វាយរបស់គេមកដោះស្រាយតាមក្រោយ។
បេីតាមប្រភពបានបង្ហេីបថា សកម្មភាពដឹកជញ្ជូនឈេីគ្រប់ប្រភេទរបស់រថយន្តខាងលេីនោះគឺអាងខ្លួនមានបុណ្យស័ក្តិជានាយរងកណ្តាលនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តរតនគិរី តែងតែប្រកបបទល្មេីសដឹកជញ្ជូនឈេីដោយខុសច្បាប់ចេញពីតំបន់ព្រៃក្នុងស្រុកលំផាត់ និងក្នុងស្រុកកូនមុំចូលមកដេប៉ូរបស់ខ្លួនស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ក្រោមលេសភ្គត់ភ្គង់ឈេីពីក្រុមហ៊ុនដីសិម្បទានមួយចំនួនមិនដែលឃេីញមានសមត្ថកិច្ចណាមួយហ៊ានបង្ក្រាបឡេីយ។
ទេីបតែពេលនេះសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈធ្វើការបង្ក្រាប៕

...
ដោយ៖ វុទ្ធ ឦសាន