នាយកវិទ្យាល័យទួលអំពិល និងគ្រូមួយក្តាប់តូចបិទបដាប្រឆាំងការវិលត្រឡប់វិញរបស់គ្រូ៣នាក់ដូចជាប្រឆាំងថ្នាក់ក្រសួងអប់រំ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីមានការប្រកាសផ្ទេរគ្រូជំនាញ២និងនាយក រងម្នាក់ឲ្យទៅបង្រៀននៅ វិទ្យាល័យព្រែកកំពឹសប៉ុន្មានថ្ងៃមុននេះ បានធ្វើឲ្យសិស្សវិទ្យាល័យទួលអំពឹលនាំគ្នាឈរ លើកបដាប្រឆាំងការផ្ទេររបស់មន្ទីរអប់រំថាអយុតិ្តធម៌បំផុត ហើយសិស្សទាំងនោះក៏បាន ទាមទារឲ្យខាងមន្ទីរគិតឡើងវិញចំពោះការផ្ទេរគ្រូ២នាក់ និងនាយករងម្នាក់ដែលបាន ធ្វើឡើងដោយលោកនាយកវិទ្យាល័យ និងក្រុមបក្ខពួករបស់ខ្លួននោះ គឺសិស្សានុសិស្ស នៃវិទ្យាល័យទួលអំពិលបានលើកឡើងដូចៗគ្នាថា លោក កែវ តេង នាយកវិទ្យាល័យ ទួលអំពិលជាជនពុករលួយ និងប្រកាន់បក្ខពួកនិយម។ បដាសិស្សខ្លះបានសសេរថា ដកនាយកវិទ្យាល័យទួលអំពិលលោក កែវ តេង ប្រសើរជាងការផ្ទេរគ្រូជំនាញចេញពីវិទ្យាល័យ។

ដោយឡែកកាលពីពេលថ្មីៗនេះគេបានឃើញបដាជាច្រើនផ្ទាំងបានបិទតាំងពី ក្លោងទ្វារវិទ្យាល័យរហូតនៅលើបង្អួចទីស្នាក់ការនៃវិទ្យាល័យបានសសេរប្រឆាំងការ ត្រឡប់វិញរបស់គ្រូ២នាក់ដែលមានឈ្មោះ ភាព សំណាក់ ប្រធានក្រុមបច្ចេកទេសរូបវិទ្យា និងលោក ស៊ន ភន ជាគ្រូជីវៈថ្នាក់ទី១២ ព្រមទាំងលោក យ៉ង់ ចាន់ធឿន នាយករង ដែលអ្នកទាំង៣នាក់នេះត្រូវបានថ្នាក់ក្រសួងអប់រំដោះស្រាយដោយសន្តិវិធី សម្របសម្រួលឲ្យវិលត្រឡប់ចូលមកបង្រៀននៅវិទ្យាល័យទួលអំពិលវិញកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦។

លោក ភាព សំណាក់ បានប្រាប់តាមទូរស័ព្ទកាលពីម្សិលមិញថា លោកមិនជំទាស់ការប្រឆាំងរបស់ពួកគ្រូៗ៥ទៅ៦នាក់នោះទេ គេប្រឆាំងយ៉ាងម៉េចក៏ប្រឆាំងទៅវាជាសិទ្ធិរបស់ពួកគេ។ ដោយឡែករូបលោកផ្ទាល់និងលោក ស៊ន ភន លោក យ៉ង់ ចាន់ធឿន នាយករងត្រូវបានថ្នាក់លើក្រសួងសម្រេចឲ្យត្រឡប់ចូលបង្រៀននៅវិទ្យាល័យ ទួលអំពិលវិញ។ តែត្រង់ថាថ្នាក់លើសម្រេចឲ្យពួកលោកចូលវិញថ្ងៃណានោះមិនទាន់ ដឹងនៅឡើយទេគឺរងចាំលិខិតជាផ្លូវការរបស់ក្រសួងសិន។

ប្រភពពីអ្នកគ្រូម្នាក់បានបង្ហើបឲ្យដឹងដែរថា លោក កែវ តេង នាយកវិទ្យាល័យទួលអំពិលបានបង្ខំឲ្យគ្រូៗប្រមាណ៦ទៅ៧នាក់ផ្តឹតមេដៃប្រឆាំងការវិលត្រឡប់វិញរបស់គ្រូ៣នាក់នោះដែល បើតាមដឹងគឺរដ្ឋមន្ត្រីក្រសួងអប់រំបានសម្រេចឲ្យត្រឡប់ចូលមក បង្រៀននៅវិទ្យាល័យទួលអំពិលវិញ។ ប្រភពពីអ្នកគ្រូដដែលបន្តថា គ្រូៗដែលផ្តិតមេដៃនោះជាគ្រូទើបតែមកថ្មី ពួកគាត់មិនដឹងស្អីទេចេះតែធ្វើតាមនាយកទៅ។ តាមពិតគ្រូ ភាព សំណាក់ និងគ្រូ ស៊ន ភន សិស្សសាលាបានគាំទ្រគាត់ខ្លាំងណាស់រហូតដល់និសិត្សដែលបានប្រឡងចេញហើយធ្លាប់រៀនជាមួយគាត់។

ប្រភពពីអ្នកគ្រូដដែលសង្កត់ធ្ងន់ថា បើពួកគេប្រឆាំងការត្រឡប់វិញរបស់លោក គ្រូ២នាក់ និងលោកនាយករងម្នាក់នោះ ពួកគេប្រឆាំងនឹងការសម្រេចរបស់ក្រសួង៕

?

?

IMG-20160204-WA0001

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print