ក្រុងប៉ោយប៉ែត៖ ជនសង្ស័យសេពថ្នាំញៀន២នាក់ត្រូវកម្លាំងនគរបាល ល្បាតពេលយប់ឃាត់ខ្លួនបានកំពុងធ្វើសកម្មភាពសេពថ្នាំរួមជាមួយវត្ថុតាង កាលពីម៉ោង១១ និង៣៥នាទីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦នៅចំណុចផ្លូវរថភ្លើងចាស់ ឋិតក្នុងភូមិ.សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចប្រាប់ថា ជនសង្សស័យដែលសេពថ្នាំញៀននោះមានទី១ឈ្មោះជា នុន ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរ ស្នាក់នៅមិនប្រាកដមុខរបកម្មករ និងទី២មានឈ្មោះជា ចាន់រស់ ភេទប្រុស អាយុ១៦ឆ្នាំមុខរបកម្មករស្នាក់នៅមិនប្រាកដ៕
ប្រភពបន្តថា ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់កម្លាំងសមត្ថកិច្ចឆែកឆេលើដងខ្លួនរកវត្ថុតាងជាក់ស្ដែងឃើញថ្នាំញៀនប្រភេទយ៉ាម៉ា ពណ៌ផ្កាឈូក ចំនួន៧គ្រាប់ ពេលដែលពួកញៀនថ្នាំទាំង២នាក់កំពុងធ្វើសកម្មភាពសេព ក្រោយពីការឃាត់ខ្លួនជនសង្ស័យតាំង២នាក់ត្រូវកម្លាំងនគរបាលក្រុងយកមកអធិកាការដ្ឋាននគរបាលក្រុង ដើម្បីសាកសួកសាងសំណុំរឿងនិងស្រាវជ្រាបន្ត និងឈានទៅចាប់មេក្លោងធំនៅពីក្រោយខ្នងដែលជាអ្នកចែកចាយ។
ជនសង្ស័យទាំង២នាក់ក្រោយពីការសាកសួរធ្វើកំណត់ហេតុពួកគេបានឆ្លើយសារភាពដូចពាក្យដែលសមមត្ថកិច្ចចោទសួរមែន ក្រោយពីការសាកសួរអ្នកទាំង២រួចរាល់ និងកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់។
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតបានលើឡើងថា អសន្តិសុខក្នុងក្រុងកំពុងតែកក្រើក ដោយសារតែក្មេងស្ទាវ សេពគ្រឿងញៀន និងល្បែងស៊ីសងឆ្នោតក៏ដូចជាបៀរ អាប៉ោងគ្រប់ប្រភេទ ពួកគាត់សូមឲ្យសមត្ថកិច្ចរឹតបន្តឹងបន្ថែមនូវល្បែងស៊ីសងផង ជាពិសេសនៅក្នុងភូមិអូឬស្សី សង្កាត់ផ្សារកណ្ដាល ល្បែងឆ្នោត និងអាប៉ោងកំពុងបំពុលភូមិឃុំមានសុវត្ថិភាពហើយ៕
ដោយ៖ វណ្ណា










