២នាក់ប្តីប្រពន្ធបាន២ស្លាប់ បន្ទាប់ពីត្រូវរថយន្តបើកបញ្ច្រាសទិសគ្នាបុកពេញទំហឹង

ចែករំលែក៖

ភ្នំពេញ៖ ប្រពន្ធស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកបុរសជាប្តីរបួសធ្ងន់ធ្ងរហើយបានស្លាប់ពេលដឹកដល់មន្ទីរពេទ្យ ដោយសារគ្រោះថ្នាក់រថយន្ត និងម៉ូតូបើកបញ្ច្រាសទិសគ្នា បុកចំមុខពេញទំហឹង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោងជាង៨យប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតតាមផ្លូវជាតិលេខ៦ ខាងមុខវត្តក្តីចាស់ ស្ថិតនៅក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។

បើតាមសម្តីមន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែងបានឲ្យដឹងថា ជនរងគ្រោះ២នាក់ដែលស្លាប់ខាងលើមានឈ្នោះ ស្រ៊ុនស្រ៊ៀង អាយុ៣៥
ឆ្នាំ ត្រូវជាប្តី ចំណែកប្រពន្ធមានឈ្មោះ ឡៃ សេង អាយុ២៩ឆ្នាំមានទីលំនៅភូមិអំពិល ឃុំព្រែកដំបូក ស្រុកស្រីសន្ធខេត្តកំពង់ចាម បើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CF-0079 ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម 3A-0317 ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធបើកម៉ូតូឌុបគ្នាតាមផ្លូវជាតិលេខ6 ក្នុងទិសដៅជើងទៅត្បូង រីឯរថយន្តបង្កបើកបរបញ្ច្រាសទិសគ្នាក្នុងល្បឿនយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះចំពីមុខយ៉ាងពេញទំហឹង បណ្តាលអោយស្ត្រីជាប្រពន្ធ ដែលអង្គុយខាងក្រោយផ្លោងធ្លាក់បោកក្បាលនិងថ្នល់បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកប្តីរងរបួសធ្ងន់ធ្ងរ ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារតែរបួសធ្ងន់ធ្ងរបានស្លាប់នៅតាមផ្លូវតែម្តង ។

ក្រោយពេលកើតហេតុបានអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ស្រមោល ចំណែករថយន្តបង្ក និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចរាចរនាំយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករងចាំការដោះស្រាយគ្នាជាក្រោយ រីឯសពជនរងគ្រោះទាំងពីនាកមប្តីប្រពន្ធត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើតាមប្រពៃណី៕

image1

image2

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print