ប្តីចេញទៅធ្វើការ នៅស្រុកឆ្ងាយមកវិញតាមទាន់ប្រពន្ធលួចមានប្រុសថ្មីប្តឹងប៉ូលីសឲ្យឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់កើតទុកមិនសុខចិត្តបានរត់បានប្តឹងនគរបាលចោមចៅអោយជួយអន្តរាគមន៍ដោយសារតែប្រពន្ធស្របច្បាប់របស់ខ្លួនលួចមានប្រុសថ្មីខណៈដែលរូបគាត់ចេញទៅធ្វើការបាត់ពីផ្ទះ។

image1 (1)

ហេតុការណ៍​នេះកើតឡើង​ កាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០១៦ ស្ថិតនៅក្នុងផ្ទះជួល ប្រុសស្នេហ៍ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បុរសជាជនរងគ្រោះដែលត្រូវប្រពន្ធផិតហើយលួចមានសាហាយនោះឈ្មោះ និ មន អាយុ៤៩ឆ្នាំ មុខរបរ កម្មករសំណង់ បច្ចុប្បន្នទៅធ្វើការងារសំណង់នៅ ខាងខេត្តបន្ទាយមានជ័យ។ ចំណែកភាគីខាងស្រី ដែលត្រូវជាប្រពន្ធនោះមានឈ្មោះ ឯម ច្រឹប អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិ ត្រពាំងឈូក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ  ។ រីឯបុរសដែលប្តីដើមចោទថាជាសាហាយស្មន់ នោះឈ្មោះ គង់ចំរើន អាយុ៤៥ឆ្នាំ ត្រូវជាមិត្តភក្តិរបស់ប្តី មុខបរជាកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ។

តាមសម្តីបុរសជាប្តីឈ្មោះ និ មន បានឱ្យដឹងថា គាត់ចាប់ ចេញធ្វើការងារសំណង់នៅឯស្រុកឆ្ងាយៗ រយៈពេល១ឆ្នាំកន្លងមកហើយ មិនសូវជាមានពេលវេលាគ្រប់គ្រាន់ នៅរួមរស់ជាមួយប្រពន្ធឡើយ ហើយលុយកាក់តែងតែ សន្សំបានពីពលកម្មការងារតែងតែផ្ញើរឱ្យប្រពន្ធ មិនដែលអាក់ខាន មិនឱ្យប្រពន្ធខ្វាយខ្វល់ឡើយ ដើម្បីចិញ្ចឹមបីបាច់កូនចៅនៅផ្ទះ ។

លោកបន្តទៀតថា រយៈពេលចុងក្រោយ ១ខែកន្លងមកនេះ គាត់ត្រូវបានមេការសំណង់ដេញថ្លៃ ការងារបាននៅខេត្តបន្ទាយមានជ័យ ដោយទុកប្រពន្ធអោយនៅផ្ទះ។ លោកបានបន្តទៀតថានាងជាប្រពន្ធបានសុំលុយប្តីចំនួន១០០០ដុល្លា ប្រាប់ក្នុងហេតុផលថា ចាយវាយក្នុងគ្រួសារ ទើបធ្វើឱ្យលោកងឿងឆ្ងល់ បន្ទាប់ពីផ្ញើលុយ៤០០ដុល្លាម្តងហើយ ហេតុអ្វីចាំបាច់ត្រូវការលុយបន្ថែមទៀត ហើយរាល់ចំណាយ ក្នុងគ្រួសារគាត់មិនឱ្យប្រពន្ធខ្វល់ឡើយ មិនអស់ចិត្តបន្ទាប់ពីផ្ញើឱ្យប្រពន្ធ១០០០ដុល្លាហើយ រួចកាលពីរសៀលថ្ងៃទី៣ ខែកុម្ភ: លោកក៏បានវិលមកភ្នំពេញ ដោយរកប្រពន្ធមិនឃើញ សួរញាតិជិតខាង ខ្សឹបប្រាប់ដឹងគោលដៅ ប្រពន្ធត្រូវទៅ រហូតដល់ព្រឹកថ្ងៃទី៤ ខែកុម្ភ:នេះ តាមទាប់ប្រពន្ធកំពុងតែនៅក្នុងបន្ទប់ជួលរបស់សាហាយ ខ្ទប់ទ្វារប្តឹងប៉ូលីស ឃាត់បានទាំងអស់ នាំចូលទៅដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីសុំអោយសមត្ថកិច្ចជួយ។

បច្ចុប្បន្នអ្នកទាំង៣ត្រូវបាននគរបាលកំពុងធ្វើការសាកសួរនៅទីស្នាក់ការនគរបាលប៉ុស្តិ៍ចោមចៅ៕

image2 (1)

image3 (1)

image4

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print