តោះចង់ដឹងអត់! តើត្រកួនជាឱសថ​សម្រាប់​ព្យាបាលអ្វី?

ចែករំលែក៖

ភ្នំពេញ៖ យោងតាមការដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាលបានសរសេរថា ត្រកួន ជាបន្លែដែលយកធ្វើម្ហូបបានច្រើនប្រភេទ ហើយងាយស្រួលដាំដុះក្នុងព្រៃ បឹង និងលើដី មិនតែប៉ុណ្ណោះបន្លែត្រកួននេះ វាមានសារៈសំខាន់បំផុតនោះ គឺជាឱសថសម្រាប់ព្យាបាល និងបន្សាបការពុលអាហារ ពុលផ្សិតព្រៃ ធ្លាក់ឈាមឫសដូងបាត ឈាមច្រមុះ ក្អកធ្លាក់ឈាម ស្បែកពងខ្ទុះផងដែរ

យោងតាមប្រភពដដែលបន្តថា ត្រកួនជាប្រភេទវល្លិទឹកម្យ៉ាងរស់នៅបានឆ្នាំ ដុះកប់ភក់ អណ្ដែតទឹកដើមថ្លោសរលោងប្រហោងក្នុងនិងមានឫសតាមថ្នាំងជាដើម

គួរបញ្ជាក់ថា ប្រសិនបើមានករណីពុលអាហារ គេយកត្រកួនទាំងឫស ៥០១០០ក្រាម ពូតយកទឹកពិសា ស្ងោរសណ្ដែកបាយ១២០ក្រាម និងវល្លិអែម ៣០ក្រាមផឹកបន្ថែមកាន់តែល្អ រីឯ អ្នកនោមឈាម ឫសដូងបាតឈាម ត្រូវយកត្រកួនស្រស់៥០០ក្រាមបុកពូតយកទឹកលាយជាមួយទឹកឃ្មុំផឹកក៏អាចព្យាបាលបានដែរ ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print