តោះចង់ដឹងអត់! តើត្រកួនជាឱសថ​សម្រាប់​ព្យាបាលអ្វី?

ចែករំលែក៖

ភ្នំពេញ៖ យោងតាមការដកស្រង់​ចេញពី​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​របស់​ក្រសួងសុខាភិបាល​ បានសរសេរថា ត្រកួន ជា​បន្លែ​ដែលយក​ធ្វើ​ម្ហូប​បាន​ច្រើន​ប្រភេទ ហើយ​ងាយស្រួល​ដាំ​ដុះ​ក្នុងព្រៃ បឹង និង​លើដី​។ មិនតែ​ប៉ុណ្ណោះ​ បន្លែត្រកួននេះ វា​មានសារៈសំខាន់បំផុតនោះ គឺជា​ឱសថ​សម្រាប់​ព្យាបាល និង​បន្សាប​ការពុល​អាហារ ពុលផ្សិត​ព្រៃ ធ្លាក់ឈាម​ឫសដូងបាត ឈាម​ច្រមុះ ក្អក​ធ្លាក់ឈាម ស្បែក​ពង​ខ្ទុះ​ផងដែរ​។

​យោងតាមប្រភពដដែលបន្តថា ត្រកួន​ ជា​ប្រភេទ​វល្លិ​ទឹក​ម្យ៉ាង​រស់នៅ​បាន​១​ឆ្នាំ ដុះ​កប់​ភក់ ឬ​អណ្ដែត​ទឹក​ដើម​ថ្លោស​រលោង​ប្រហោង​ក្នុងនិង​មាន​ឫស​តាម​ថ្នាំងជាដើម ។

គួរបញ្ជាក់ថា ប្រសិនបើមានករណី​ពុល​អាហារ គេ​យក​ត្រកួន​ទាំង​ឫស ៥០–១០០​ក្រាម ពូត​យក​ទឹក​ពិសា ឬ​ស្ងោរ​សណ្ដែកបាយ​១២០​ក្រាម និង​វល្លិ​អែម ៣០​ក្រាម​ផឹក​បន្ថែម​កាន់តែ​ល្អ​។ រីឯ អ្នក​នោម​ឈាម ឫសដូងបាត​ឈាម ត្រូវយក​ត្រកួន​ស្រស់​៥០០​ក្រាម​បុក​ពូត​យក​ទឹក​លាយ​ជាមួយ​ទឹកឃ្មុំ​ផឹក​ ក៏អាចព្យាបាលបានដែរ ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print