ចុះ​ពិនិត្យ​រោង​សន្និធិ​ ឃើញ​ឈើ​ ផ្អាក​ មិន​វាស់វែង​ពន្យារពេល​ថ្ងៃក្រោយ

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​៖​ រោង​សន្និធិ​របស់​លោក​ឧកញ៉ា​ វ័ន​ ប៊ុ​ន​ថៃ​ មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​សុ​ក្រំ​ជ្រុំ​ ឃុំ​គង​ជ័យ​ ស្រុក​អូ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ ដឹកនាំ​ដោយ​លោក​ ហៀ​ង​ សុភ​ក្រ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ចុះ​ត្រួតពិនិត្យ​ នៅ​វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ តែ​មិន​ទាន់​បាន​វាស់វែង​ជា​ផ្លូវការ​នៅឡើយ​ ។​

​លោក​ហៀ​ង​ សុភ​ក្រ​ បាន​ឲ្យ​ដឹង​ថា​ ពេល​បើក​សោ​រោង​សន្និធិ​របស់​លោក​ឧកញ៉ា​ វ័ន​ ប៊ុ​ន​ថៃ​ ស្ថិត​នៅ​ចំណុច​ខាងលើ​នេះ​ បាន​ពិនិត្យ​ឃើញ​ថា​ ក្នុង​រោង​ស្តុក​ឈើ​អារ​នេះ​ ឈើ​មួយ​ចំនួន​លោក​បាន​សម្រេច​ផ្អាក​ការ​ត្រួតពិនិត្យ​ ដោយ​ពុំ​មានការ​វាស់វែង​ឈើ​ទាំងនេះ​ទេ​ ។​ ដោយ​ទុក​រយៈពេល​ពិភាក្សា​បច្ចេកទេស​ជាមួយ​គណៈកម្មការ​ថ្នាក់​ខេត្ត​សិន​ ។​

​ក្នុង​នោះ​ លោក​ព្រះរាជអាជ្ញា​បាន​បញ្ជាក់​ថា​ លោក​បាន​ដាក់​កម្លាំង​ចម្រុះ​យាម​ការពារ​រោង​សន្និធិ​ ដើម្បី​កុំ​ឲ្យ​មានការ​ចល័ត​ឈើ​ចេញ​ និង​រក្សា​ភាព​ដើម​ ដើម្បី​ទុក​ចាត់ការ​ តាម​នីតិវិធី​ ។​

​លោក​ព្រះរាជអាជ្ញា​បាន​បញ្ជាក់​ថា​ លោក​បាន​ប្រគល់​សោ​ឃ្លាំង​រោង​សន្និធិ​ជូន​លោក​ សួ​ស​ ដា​វី​ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្រើយ​ឆ្វេង​ដើម្បី​រក្សា​ទុក​ ហើយ​បិទ​រោង​សន្និធិ​ខាងលើ​នេះ​ជា​បណ្តោះអាសន្ន​រហូត​មាន​សេចក្តីសម្រេច​ជា​ថ្មី​ ។​

​ការ​រក​ឃើញ​ឈើ​ហើយ​ បែរជា​ផ្អាក​មិន​វាស់វែង​ភ្លាមៗ​បែប​នេះ​ ត្រូវ​បាន​មហាជន​មានការ​ងឿងឆ្ងល់​ថា​ ហេតុ​អ្វី​មិន​ចំណាត់ការ​វាស់វែង​ភ្លាមៗ​ រក​មើល​ឈើ​ស្របច្បាប់​ និង​ឈើ​មិន​ស្របច្បាប់​មាន​ប៉ុន្មាន​ទៅ​ ហេតុ​អ្វី​ក៏​ពន្យារពេល​?​ ឬ​ទុក​ឲ្យ​ម្ចាស់​ឈើ​ដ៏​មាន​ឥទ្ធិពល​ និង​ជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​ខាងលើ​រត់ការ​ធ្វើ​ច្បាប់​បំពេញបន្ថែម​ទៀត​ នៅ​ពេល​រួចរាល់​ ទើប​មក​វាស់វែង​ ហើយ​ឆ្លើយ​ថា​ ឈើ​មានច្បាប់​ទាំងអស់​ ស្របច្បាប់​ទាំងអស់​ ។​

​កន្លង​មក​ថ្មីៗ​នេះ​ ឃ្លាំង​ស្តុក​ឈើ​របស់​លោក​ឧកញ៉ា​ វ័ន​ ប៊ុ​ន​ថៃ​ ស្ថិត​ទៅ​ខាងកើត​ឃ្លាំង​នេះ​ប្រហែល​២០០​ម៉ែត្រ​ ត្រូវ​បាន​ពន្យារពេល​បែប​នេះ​ ហើយ​ក្រោយមក​ មេការ​របស់​លោក​ឧកញ៉ា​ ប៊ុ​ន​ថៃ​ ឈ្មោះ​ ធី​ បាន​ប្រើ​ល្បិច​កប់​ឈើ​ក្នុង​ដី​ ហើយ​ពេល​ស្ងាត់​ក៏​យក​អេ​ស្កា​វ៉ា​តើ​ កាយ​ឈើ​ រួច​ដឹក​ទៅ​លាក់​ទុក​នៅ​ម្តុំ​ដេប៉ូ​នៅ​ស្រុក​កោះសូទិន​ ។​

​ប្រជាពលរដ្ឋ​ដែល​ដឹង​ល្បិច​បែប​នេះ​សំណូមពរ​ដល់​លោក​ឆេ​ង​ គឹ​មសុ​ន​ មេត្តា​ពិនិត្យ​កូនចៅ​ផង​ដែល​កំពុង​លេងល្បិច​បោកប្រាស់​ថ្នាក់លើ​ ៕​

aes

aes (2)

aes (1)

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print