បើគិតត្រឹមថ្ងៃទី១៩នេះ! អ្នកឆ្លងជំងឺ COVID-19 លើពិភពលោកកើនដល់ជាង ២២.២លាននាក់ ,ស្លាប់ជាង ៧៨ម៉ឺននាក់ និងជាសះស្បើយជាង ១៥លាននាក់

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ បើគិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២២,២៩២,៨០៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៧៨៣,៣៤៩នាក់ និងជាសះស្បើយឡើងវិញ ១៥,០៣៥,៥០១នាក់។

សូមជម្រាថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ,៦៥៣,៥៣៤នាក់ ស្លាប់ចំនួន ១៧៤,៩៥១នាក់ និងជាសះស្បើយចំនួន ,០០៨,៧២៣នាក់។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ខណៈដែលប្រេស៊ីលមានអ្នកឆ្លង ,៤១១,៨៧២នាក់ ស្លាប់ចំនួន ១១០,០១៩នាក់ និងជាសះស្បើយ ,៥៥៤,១៧៩នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី៣នោះ គឺប្រទេសឥណ្ឌា។ ខណៈដែលឥណ្ឌា មានអ្នកឆ្លង ,៧៦៦,៦២៦នាក់ ស្លាប់៥៣,០២៣នាក់ និងជាសះស្បើយ ,០៣៦,៧០៣នាក់ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print