ព្រឹកស្អែកនគរបាលសេដ្ឋកិច្ចក្រសួង​នឹង​ដុត​កម្ទេច​ចោល​កាហ្វេ​នៅ​ទីលាន​ចាក់សំរាម​ជើងឯក

ចែករំលែក៖

​​ភ្នំពេញ​៖​ នៅ​ព្រឹកស្អែក​ វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ នឹង​រៀបចំ​ពិធី​ដុត​កម្ទេច​ចោល​នូវ​កាហ្វេ​ដែល​ផលិត​មិន​ស្របច្បាប់​ ។​​នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ឧត្តមសេនីយ៍ត្រី​ឡុ​ង​ ស្រេង​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ ក្នុង​នោះ​លោក​ថែម​ទាំង​បញ្ជាក់​ទៀត​ថា​ នា​រសៀល​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ កម្លាំង​នគរបាល​សេដ្ឋកិច្ច​បាន​ទៅ​រើ​កាហ្វេ​ដែល​ផ្ញើ​ទុក​នៅ​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា​នៃ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ដើម្បី​យក​ទៅ​ដុត​កម្ទេច​ចោល​នៅ​ទីលាន​ចាក់សំរាម​ជើងឯក​ ស្ថិត​ក្នុង​ខណ្ឌដង្កោ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៩​ព្រឹក​ផង​ដែរ​ ៕​ សុខ​ ខេ​ម​រ៉ា​ 

    
    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print