ភ្នំពេញ៖ នៅព្រឹកស្អែក វេលាម៉ោង៩ព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ នឹងរៀបចំពិធីដុតកម្ទេចចោលនូវកាហ្វេដែលផលិតមិនស្របច្បាប់ ។នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រីឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ក្នុងនោះលោកថែមទាំងបញ្ជាក់ទៀតថា នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ កម្លាំងនគរបាលសេដ្ឋកិច្ចបានទៅរើកាហ្វេដែលផ្ញើទុកនៅវិទ្យាស្ថានស្តង់ដាកម្ពុជានៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បីយកទៅដុតកម្ទេចចោលនៅទីលានចាក់សំរាមជើងឯក ស្ថិតក្នុងខណ្ឌដង្កោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹកផងដែរ ៕ សុខ ខេមរ៉ា







