ពលរដ្ឋរាប់រយនាក់ត្រូវខ្មាន់កាំភ្លើងចាប់ខ្លួននៅ នីហ្សេរីយា

ចែករំលែក៖

ខ្មាន់កាំភ្លើងក្រុមឥស្លាម មកពីក្រុមរដ្ឋអ៊ីស្លាម គ្រប់គ្រងដែនដី ដែលអាហ្វ្រិកខាងលិច(ISWAP)​បានវាយប្រហារ​ភូមិKukawa ហើយចាប់ខ្លួនពលរដ្ឋរាប់រយនាក់ ដែលទើបតែវិលត្រឡប់មកពីភៀសខ្លួន​រយៈពេលជាង​២ឆ្នាំកន្លងមក។
នៅថ្ងៃទី​១៩ខែសីហា មន្ត្រីនីហ្សេរីយ៉ាបានឲ្យ ដឹងថា ខ្មាន់កាំភ្លើងក្រុម អ៊ីស្លាម ​បានចាប់មនុស្សរាប់រយនាក់នៅក្នុងស្រុកភាគខាងជើងនីហ្សេរីយ៉ា​។ តាមសារព័ត៌មាន AFP បានផ្សាយថា កាលពីយប់ថ្ងៃទី​១៨ខែសីហា ខ្មាន់កាំភ្លើង ក្រុមភេរវកម្ម​ IS ​បានវាយប្រហារស្រុកKukawa ជិតព្រំដេនប្រទេស​ Chad ចាប់ខ្លួនពលរដ្ឋ ដែលបានវិលត្រឡប់មកភូមិស្រុករបស់ខ្លួនវិញ ក្រោយភៀសខ្លួនជាង ២ឆ្នាំ​។
ជាមួយគ្នានេះដែរ អង្គការមនុស្សធម៌ Action Against Hunger (ACF) ដែលមានទីតាំងនៅប្រទេសបារាំងបានឲ្យដឹងថា ក្នុងរយៈពេល​១ខែកន្លងមកគឺនៅខែកក្កដា​មានសមាជិកក្រុមផ្តល់ជំនួយរបស់អង្គការនេះ​៥នាក់ត្រូវបានចាប់ខ្លួន នៅនីហ្សេរីយ៉ាងផងដែរ ។
តំបន់ភាគខាងជើងនីហ្សេរីយ៉ា ស្ថិតនៅក្នុងអសន្តិសុខ រយៈពេលជាង ១ទសវត្សរ៍កន្លងមក ក្រោយពេលក្រុមបូកូហារាម វាយប្រហារដណ្តើមគ្រប់គ្រងតំបន់ជាច្រើនហើយ ចាប់ពលរដ្ឋ ធ្វើជាចំណាប់ខ្មាំង ។ អំពើហិង្សា​បានបង្ខំឲ្យពលរដ្ឋ យ៉ាងតិច​៣៦ពាន់នាក់សា្លប់ និង​ប្រមាណ​២លាននាក់ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print