អាជ្ញាធរ​សិង្ហ​បុរី ធ្វើតេស្តលើមនុស្សជិត៣០០នាក់ បន្ទាប់ពី​ពួកគេ​បាន​ចូលទៅកម្សាន្តក្នុង KTV ចំ​ថ្ងៃ​តែមួយ​នឹង​មនុស្ស​៣​នាក់​ក្រោយរកឃើញថា​មាន COVID-19

ចែករំលែក៖

អន្តរជាតិ៖ បើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលសិង្ហបុរី នៅថ្ងៃទី១៩ ខែសីហាឆ្នាំ២០២០ថា មន្រ្តីជំនាញបានធ្វើតេស្តទៅលើមនុស្សសរុប២៩៣នាក់ សម្រាប់ស្វែងរកជំងឺ COVID-19 ក្រោយពួកគេបានចូលទៅកម្សាន្តក្នុង KTV មួយកន្លែងចំថ្ងៃតែមួយនឹងមនុស្សនាក់ដែលក្រោយមក ត្រូវបានរកឃើញថាមានវិជ្ជមាន COVID-19

តាមការចុះផ្សាយដោយទូរទស្សន៍សិង្ហបុរី Channel News Asia ដកស្រង់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលសិង្ហបុរីបានគូសបញ្ជាក់ថា ការធ្វើតេស្តបង្ការទុកជាមុនមួយ ត្រូវបានរៀបចំឡើង ក្រោយក្រសួងបានរកឃើញថា មនុស្សនាក់ដែលឆ្លងជំងឺCOVID-19 បានចូលទៅក្នុងទីតាំង KTV មួយកន្លែងអំឡុងការបើកសាកល្បងកាលពីថ្ងៃទី និងទី ខែសីហាកន្លងទៅ

ក្រោយទទួលដំណឹងនេះ ក្រសួងសុខាភិបាលសិង្ហបុរី បានទាក់ទងមនុស្ស៣២១នាក់ដែលបានចូលកម្សាន្តទីតាំងច្រៀងការ៉ាអូខេនេះ អំឡុងថ្ងៃខាងលើ ហើយឲ្យពួកគេធ្វើតេស្ត COVID-19​ ក្នុងចំណោមមនុស្សដែលបានធ្វើតេស្តរួចរាល់ លទ្ធផលដំបូងសម្រាប់១៩៣នាក់ គឺអវិជ្ជមាន យ៉ាងណាមិញ សម្រាប់លទ្ធផលតេស្ត១០០នាក់ផ្សេងទៀត ក្រសួងសិង្ហបុរីពុំទាន់បញ្ចេញលទ្ធផលនោះឡើយ ខណៈអ្នកសេសសល់២៨នាក់ ក្រសួងកំពុងរៀបចំធ្វើតេស្តពួកគេ

ទូរទស្សន៍ Channel News Asia និយាយទៀតថា ក្រសួងសុខាភិបាលសិង្ហបុរី កាលពីថ្ងៃទី ១៤ ខែសីហា បានអះអាងថា អ្នកទាំងនោះ ត្រូវបានអញ្ជើញឲ្យចូលទស្សនា KTV ដែលត្រៀមបើកដំណើរការឡើងវិញ តែពួកគេភាគច្រើនគឺនៅទីនោះក្នុងរយៈពេលខ្លីប៉ុណ្ណោះ ត្រង់ចំណុចនេះ ក្រសួងសង្កត់ធ្ងន់ថា គ្មានសកម្មភាពច្រៀងរាំ បានកើតឡើងអំឡុងពេលបើកសាកល្បងនេះឡើយ

សូមជម្រាបថា ករណីឆ្លង COVID-19 ទាំងបីដែលបានចូល KTV នៅថ្ងៃទី និងទី ខែសីហា គឺរួមមាន ស្ត្រីសិង្ហបុរីអាយុ ៥៧ឆ្នាំ ដែលរកឃើញឆ្លងនៅថ្ងៃទី ខែសីហា​, បុរសអាយុ ៥៨ឆ្នាំ ដែលប៉ះពាល់ជាមួយស្ត្រីអាយុ៥៧ឆ្នាំនៅកន្លែងធ្វើត្តាឡីស័ក ហើយតេស្តឃើញCOVID-19 នៅថ្ងៃទី ១១ ខែសីហា​, ហើយករណីទី គឺស្ត្រីសិង្ហបុរីអាយុ ៣៩ឆ្នាំ ដែលស្ថិតក្នុងបញ្ជីអ្នកប៉ះពាល់ជាមួយករណីទាំងពីរនេះនិងបានរកឃើញថាឆ្លងនៅថ្ងៃទី ១៥ ខែសីហា

គួរបញ្ជាក់ថា រដ្ឋាភិបាលសិង្ហបុរី កន្លងមកធ្លាប់បានអះអាងថា ទីតាំងកម្សាន្តដូចជា៖ ទីតាំងច្រៀងការ៉ាអូខេ (KTV) ជាដើម មិនត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើង អំឡុងការបន្ធូរបន្ថយការរឹតត្បិត COVID-19 ដំណាក់ទី បើគិតត្រឹមថ្ងៃទី១៩ ខែសីហា ប្រទេសសិង្ហបុរី មានករណីឆ្លងសរុប ៥៦ ០៣១ ករណីហើយ ក្នុងនោះអ្នកជាសះស្បើយមាន ៥២ ៨១០នាក់ ខណៈអ្នកស្លាប់មាន២៧នាក់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print