លួចម៉ូតូគេ បំណងយកទៅបញ្ចាំត្រូវអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញៈ​ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូវីវ៉ាមួយគ្រឿងហើយបានបណ្ដើរម៉ូតូបំរុងយកទៅបញ្ចាំត្រូវកម្លាំងអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបានភ្លាមៗតែម្តង​ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២១និង០០នាទីយប់ថ្ងៃទី០៤​ ខែកុម្ភះ​ ឆ្នាំ២០១៦​នៅចំណុចស្តុបផ្សារអូឬស្សី​ ស្ថិតក្នុងសង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។ 
​ ជនសង្ស័យដែលត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនមានឈ្មោះ​ យ៉ុន​ វ៉ាន់នី​ ភេទប្រុស​ អាយុ៣៤ឆ្នាំ​ ស្នាក់នៅម្ដុំផ្សានាគមាស​ មានមុខរបរជាកម្មករលើកឥវ៉ាន់នៅផ្សាដើមគរ​ និងមានស្រុកកំណើតនៅភូមិទួលបាក់គាំ​ ឃុំជ្រៃវៀន​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម។ 

​ បើតាមការរៀបរាប់របស់ជនសង្ស័យបានអោយដឹងថា​ ម៉ូតូដែលខ្លួនលួចម៉ាក​ វីវ៉ា​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ1AD-1480. ដោយខ្លួនបានលួចចេញពីខាងមុខសាលា​រៀនសុវណ្ណភូមិ​ តាមបណ្ដោយផ្លូវលេខ២០០​ ក្នុងសង្កាត់បឹងរាំង​ ខណ្ឌដូនពេញ។ ដោយឃើញម៉ូតូបញ្ឈរទុកចោលដោយមិនមានចាក់សោរនៅខាងផ្ទះនិងមិនមានម្ចាស់នៅក៏ចូលទៅបណ្ដើរចេញបំណងយកទៅលក់នៅម្ដុំផ្សាអូឬស្សី។ 

​ មន្រ្តីអាវុធហត្ថបានអោយដឹងថានៅពេលដែលកម្លាំងកំពង់ជិះល្បាតក៏ឃើញជនសង្ស័យបណ្ដើរម៉ូតូមកដល់ចំណុចស្តុបផ្សាអូឬស្សីមានការសង្ស័យក៏ហៅស៊ួនាំតែពេលដែលហៅស៊ួជនសង្ស័យក៏ផ្ដួលម៉ូតូរត់តែត្រូវកម្លាំងដេញចាប់បានភ្លាមៗ។ 

​ ក្រោយមកកម្លាំងអាវុធហត្ថបាននាំជនសង្ស័យមកស៊ួនាំនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញដើម្បីចាត់ការតាមនិតិវុធីច្បាប់។ ចំណែកម៉ូតូកម្លាំងអវុធហត្ថយកទៅរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថ​ ដើម្បីរងចាំស្រាវជ្រាវរកម្ចាស់មកយកទៅវិញផងដែរ៕ដោយៈ ព្រែកជ័យ 

...

    
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print