ទីបំផុត! ​វៀតណាមករណីឆ្លង COVID-19 កើនឡើង​លើសពី ១​ពាន់​ករណី

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមតួលេខរបស់ក្រសួងសុខាភិបាលប្រទេសវៀតណាម  បានរាយការណ៍ថា គិតត្រឹមថ្ងៃ២០ ខែសីហាម្សិលមិញនេះប្រទេសខ្លួនមានករណី COVID-19 សរុបលើសពី ពាន់ករណីហើយ ខណៈដែលនៅថ្ងៃទី២០ ខែសីហា អាជ្ញាធរបានប្រកាសថាមានករណីឆ្លង​COVID-19 ថ្មីចំនួន ១៤ករណីទៀត ភាគច្រើននៃករណីឆ្លងកូរ៉ូណាវីរុសថ្មីនៅវៀតណាម គឺមានពាក់ព័ន្ធទៅនឹងទីក្រុងដាណា

ប៉ុន្តែបើទោះបីជា​ COVID-19 បានផ្ទុះឡើងនៅក្នុងទីក្រុងដាណាក៏ដោយ ប៉ុន្តែអាជ្ញាធរបានទប់ស្កាត់ការរាតត្បាតយ៉ាងប្រសើរ ពោលគឺមិនឲ្យផ្ទុះខ្លាំងនៅតំបន់ផ្សេងទៀតឡើយ សូម្បីតែតំបន់ក្បែរខាងដាណា

ដោយឡែកវិធានការទប់ស្កាត់របស់អាជ្ញាធរវៀតណាមមានដូចជា៖ ការរក្សាគម្លាតសុវត្ថិភាព វាស់កម្តៅ ការអំពាវនាវឲ្យប្រជាជនពាក់ម៉ាស់ការរឹតត្បិតលើកជួបប្រជុំ និងវិធានការផ្សេងទៀត សុទ្ធតែជាយុទ្ធសាស្ត្ររបស់វៀតណាម ក្នុងការទប់ស្កាត់ការរាតត្បាតកូរ៉ូណាវីរុសនៅក្នុងប្រទេស

សូមជម្រាបថា ទីក្រុងដាណា បានរាយការណ៍ពីករណីផ្ទុះ​COVID-19 ដំបូង នៅចុងខែកក្កដាកន្លងមក បន្ទាប់ពីមិនមែនករណីឆ្លងនៅក្នុងស្រុកតាំងពីថ្ងៃទី១៦ ខែមេសា ករណីផ្ទុះនេះ ត្រូវបានអាជ្ញាធរអះអាងថា គឺមានពាក់ព័ន្ធនឹងមន្ទីរពេទ្យបីកន្លែងក្នុងទីក្រុង ចំណែកប្រភពចម្លងគឺគេមិនទាន់បានរកឃើញនៅឡើយទេ

គួរបញ្ជាក់ថា តួលេខខាងលើនេះ បានធ្វើវៀតណាមកើនឡើងករណីឆ្លងសរុបដល់ ១០០៧ករណី ចំណែកអ្នកស្លាប់មានចំនួន ២៥នាក់ និងអ្នកជាសះស្បើយមានចំនួន ៥៤២នាក់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print