ចង់ដឹងអត់ថាតើ! នៅលើពិភពលោកប្រទេសចំនួន៥ ដែលមានយោធាខ្លាំងជាងគេបំផុតក្នុងឆ្នាំ២០២០នេះ ជាប្រទេសណាខ្លះ?

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមវេបសាយ Global Firepower ដែលតាមដានកម្លាំងយោធាទូទាំងពិភពលោក បានអះអាងថា គិតត្រឹមឆ្នាំ២០២០នេះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានយោធាខ្លាំងគេលើពិភពលោក ចំណែកប្រទេសចំនួន៤ ទៀតគឺ រុស្ស៊ី ចិន ឥណ្ឌា និងជប៉ុន ឈរនៅតាមក្រោយនៃតារាងប្រទេសមានអំណាចខ្លាំងបំផុតលើពិភពលោក។

ក្នុងការចាត់ថ្នាក់មហាអំណាចនេះ គឺផ្អែកលើការវាយតម្លៃលើកម្លាំងទ័ព កញ្ចប់ថវិកាការពារជាតិ សមត្ថភាពដឹកជញ្ជូន និងភូមិសាស្រ្តប្រទេស។ ហើយបើចង់ដឹងកាន់តែច្បាស់នោះ សូមអានព័ត៍មានលំអិតដូចមាននៅខាងក្រោម៖

ជប៉ុន

ក្នុងឆ្នាំ២០២០នេះ ជប៉ុន ត្រូវបានប៉ាន់ស្មានថា ចាយលុយ៤៩ពាន់លានដុល្លារលើវិស័យយោធា។ ប្រទេសក្នុងតំបន់អាស៊ីនេះ មានកងទ័ពសកម្មសរុបប្រមាណ ២៤៧ ១៦០នាក់ នេះបើតាមស្ថិតិរបស់ Global Firepower

និយាយដល់សព្វាវុធវិញ ជប៉ុន មានយន្តហោះចម្បាំង៧៤០គ្រឿង ហើយមានក្បួនទ័ពជើងទឹកដែលមាននាវាចម្បាំង ៤០គ្រឿង។ ជប៉ុន ក៏មានរថយន្តយោធា៣១៣០គ្រឿង រថគ្រោះ ១០០៤ គ្រឿង និងឧទ្ធម្ភាគចក្រយោធា ១១៩គ្រឿងផងដែរ។ កងទ័ពជប៉ុន ជាទ័ពស្វ័យការពារ គឺមិនអាចវាយប្រហារប្រទេសផ្សេងមុនឡើយ។

ឥណ្ឌា

យក្សអាស៊ី ឥណ្ឌា ដែលមានជម្លោះព្រំដែនយូរឆ្នាំទាំងជាមួយចិន និងប៉ាគីស្ថាន ត្រូវបានប៉ាន់ស្មានថា មានកងទ័ពសកម្មសរុប ៤៤៤០០០នាក់

វេបសាយ Global Firepower អះអាងថា ប្រទេសកំពុងអភិវឌ្ឍមួយនេះ ស្ថិតក្នុងចំណោមប្រទេសឈានមុខមួយរបស់ពិភពលោកក្នុងផ្នែកសព្វាវុធ ដោយមានរថគ្រោះ ៤២៩២ គ្រឿង កំាភ្លើងធំ ៤០៦០គ្រឿង និងយន្តហោះចម្បាំង ៥៣៨គ្រឿង។

ខាងជើងទឹក ឥណ្ឌា មាននាវាដឹកយន្តហោះ១គ្រឿង នាវាមុជទឹក២គ្រឿង និងនាវាចម្បាំងជាង២០គ្រឿងទៀត។ ជាប្រទេសមានអាវុធនុយក្លេអ៊ែរ ឥណ្ឌា ត្រូវបានប៉ាន់ស្មានថា ចាយលុយ៦១ពាន់លានដុល្លារលើវិស័យការពារជាតិក្នុងឆ្នាំ២០២០ នេះ។

ចិន

ចិន ដែលជាប្រទេសមានអំណាចបំផុតក្នុងតំបន់អាស៊ី ហើយកំពុងតឹងសរសៃកជាមួយសហរដ្ឋអាមេរិកផងនោះ ជាប់ចំណាត់ថ្នាក់លេខ៣ក្នុងបញ្ជីនេះ។ មហាអំណាចរដ្ឋកុម្មុយនីស្តមួយនេះ ត្រូវបានប៉ាន់ស្មានថាមានកងទ័ពសកម្មសរុប ១៨៣ ០០០នាក់ ដែលច្រើនបំផុតលើពិភពលោក។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ចិន កំពុងកសាងកងទ័ពជើងទឹកឲ្យកាន់តែខ្លាំង ខណៈកំពុងមានជម្លោះដែនទឹកជាមួយប្រទេសមួយចំនួនក្នុងសមុទ្រចិនខាងត្បូង។ បច្ចុប្បន្ន ចិនមាននាវាមុជទឹក ៧៤គ្រឿង នាវាចម្បាំងសរុបជាង៨០គ្រឿង និងនាវាដឹកយន្តហោះ ២គ្រឿង។ មួយគ្រឿងទៀតដែលយកតាមលំនាំនាវាអាមេរិក កំពុងសាងសង់។

លើសមរភូមិដីរាប ចិនមានរថយន្តយោធា ៣៣ ០០០គ្រឿង និងរថគ្រោះ ៣៥០០គ្រឿង។ កងទ័ពជើងអាកាស មានយន្តហោះចម្បាំង១២៣២គ្រឿងនិងឧទ្ធម្ភាគចក្រយោធា ២៨១គ្រឿង។ ក្នុងឆ្នាំ២០២០ ចិន ត្រូវបានប៉ាន់ស្មានថា ចាយលុយលើវិស័យយោធា ២៣៧ពាន់លានដុល្លារ។ ចិនក៏ជាមហាអំណាចអាវុធនុយក្លេអ៊ែរផងដែរ។

រុស្ស៊ី

រុស្ស៊ី គឺជាប្រទេសដែលមានរថក្រោះច្រើនបំផុតលើពិភពលោក ដែលមានរហូតដល់១២ ៩៥០គ្រឿង នេះគឺ២ដងលើសរថគ្រោះដែលសហរដ្ឋអាមេរិកមាន។ នេះបើតាម Global Firepower រុស្ស៊ី ត្រូវបានប៉ាន់ស្មានមានកងទ័ពសកម្ម ០១៣ ៦២៨នាក់ ហើយមានរថយន្តយោធា ២៧ ០៣៨គ្រឿង កាំភ្លើងធំ ៦០៨៣គ្រឿង និងរថយន្តបាញ់រ៉ុក្កែត ៣៨៦០គ្រឿង។

លើអាកាស យោធារុស្ស៊ីមានយន្តហោះចម្បាំង ៨៧៣គ្រឿង និងឧទ្ធម្ភាគចក្រយោធា ៥៣១គ្រឿង។ ជើងទឹកវិញ ពួកគេមាននាវាមុជទឹក៦២គ្រឿង នាវាដឹកយន្តហោះ១១គ្រឿង ហើយនាវាចម្បាំង៤៨គ្រឿង។ ជាមហាអំណាចនុយក្លេអ៊ែរមួយ ហើយសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រុស្ស៊ី ត្រូវបានប៉ាន់ស្មានថាចាយ ៤៨ពាន់លានដុល្លារលើយោធាក្នុងឆ្នាំនេះ

សហរដ្ឋអាមេរិក

គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើល! សហរដ្ឋអាមេរិក នៅតែកាន់តំណែងជាមហាអំណាចយោធាអត់គូប្រៀបលើពិភពលោក សហរដ្ឋអាមេរិក មានអង្គភាពទ័ពជើងអាកាសច្រើនជាងប្រទេសណាៗទាំងអស់លើផែណនដី ដោយមានយន្តហោះចម្បាំង ២០៨៥គ្រឿង និងឧទ្ធម្ភាគចក្រយោធា៩៦៧គ្រឿង

...

សហរដ្ឋអាមេរិក នៅបន្តឈានមុខគេខាងផ្នែកសព្វាវុធ ដោយមានរថយន្តយោធា ៣៩ ២៥៣គ្រឿង នាវាចម្បាំង ៩១គ្រឿង និងនាវាដឹកយន្តហោះ ២០គ្រឿង។ សហដ្ឋអាមេរិកដែលចាយលុយលើវិស័យការពារជាតិ ៧៥០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០ មានកងទ័ពសកម្ម ៤០០០០០នាក់៕ដោយ៖ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print