ខេត្តត្បូងឃ្មំុ៖បុរសចំនួន២នាក់ដែលជាជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទជួញដូរដឹកជញ្ជូនរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងជួញដូរផ្លូវភេទ។
ហេតុការណ៍ចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពី វេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី០៤កុម្ភៈឆ្នាំ២០១៦ នៅចំណុចគីឡូម៉ែត្រលេខ៤៦ ភូមិរោងចក្រស្ក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

លោកឧត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានបញ្ជាក់ថាកំលាំងជំនាញប្រឆាំងគ្រឿងញៀនខេត្ត និង កំលាំងអធិកាដ្ឋាននគរបាលស្រុកមេមត់ បានឃាត់មុខសញ្ញាជនសង្ស័យ ចំនួន ២នាក់ទី១ ឈ្មោះ ផា វុត្ថា ភេទប្រុសអាយុ២៧ឆ្នាំស្នាក់នៅភូមិរោចក្រស្កឃុំត្រមូងស្រុកមេមត់ខេត្តត្បូងឃ្មុំ។ទី២ ឈ្មោះជឹម ហុង ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិរោងចក្រស្ក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចត្រួតពិនិត្យឃើញ និងដកហូតម៉្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀន ចំនួន ១៤ កញ្ចប់ក្នុងនោះ (កញ្ចប់ធំ ១១ និង តូច ៣) ជញ្ជីងថ្លឹងអេឡិចត្រូនិច ១គ្រឿង ឧបករណ៍វិចខ្ចប់ថ្នាំញៀនមួយចំនួន និងម៉ូតូម៉ាកស៊ុស៊ូគី វីវ៉ា ១គ្រឿង។
ជាមួយគ្នានេះផងដែរសមត្ថកិច្ចបានរកឃើញ នារីរកស៊ីផ្លូវភេទ ចំនួន ៣នាក់៖ ទី១ឈ្មោះ មាន រតនា ភេទស្រីអាយុ ២៥ឆ្នាំ ទី២ឈ្មោះ លឹម ដា ភេទស្រី អាយុ ២៧ឆ្នាំនិងទី៣ឈ្មោះ ឌី ស្រីណែត ភេទស្រី អាយុ ៣០ឆ្នាំ អ្នកទាំង៣រស់នៅភូមិរោងចក្រស្ក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញខេត្តត្បូងឃ្មុំកំពុងចាត់ការតាមនីតិវិធី៕




ដោយ៖ វណ្ណះ










