ភ្នំពេញ៖ គណៈបញ្ជាការឯងភាពខណ្ឌពោធិ៍សែនជ័យដឹកនាំលម្លាំងដោយលោកឃឹម ស៊ុនសូដា អភិបាលរង បានបើកប្រត្តបត្តិការចុះប្រមូលនារីរកស៊ីផ្លូវភេទ កាលពីវេលាម៉ោង៩និង៥០នាទី យប់ថ្ងៃទី៤ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចខាងលិចប៉ុសិ៍កាកាប តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងឃាត់មនុស្សចំនួន៦នាក់ក្នុងនោះមានប្រុស២នាក់យកទៅធ្វើការអប់រំ។ ឮ

នារីរកស៊ីផ្លូវភេទដែលត្រូវបានកម្លាំងគណះបញ្ជាការឯកភាពធ្វើការឃាត់ខ្លួនទាំងនោះទី១ឈ្មោះញឹក យាន់នី ភេទស្រី អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល ទី២ ឈ្មោះ ញឹក យាមី ភេទស្រី អាយុ២៩ឆ្នាំ មានស្រុកកំណើតខេត្តកណ្តាល ទី៣ឈ្មោះ ឡេង ស្រីណប ភេទស្រី អាយុ២៥ឆ្នាំ ទី៤ឈ្មោះ អឹម ស្រីល័ក្ខ ភេទស្រីអាយុ២២ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល ទី៥ឈ្មោះស៊ីម តុង ភេទប្រុសអាយុ២២ឆ្នាំ មានស្រុកកំណើរខេត្តកំពត ទី៦ឈ្មោះទឹម វុទ្ធី ភេទប្រុសអាយុ២៦ ឆ្នាំ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
លោកឃឹមស៊ុនសូដា បានអោយដឹងថា ដោយសារតែមានរញេរញៃនៅតាមដងផ្លូវសារធារណះនិងធ្វើអោយខូចវប្បធម៍នារីខ្មែរធ្លាក់អាប់អោនដោយសារតែនារីរកស៊ីផ្លូវភេទទាំងនោះលោកបានដឹកកម្លាំងធ្វើការចុះប្រមូលឃាត់បានំនួន៦នាក់ក្នុងនោះមានប្រុស២នាក់ដែលជាអ្នកចាំដឹកនារីយកទៅដាក់អោយមូយដើម្បីយកទៅធ្វើការអប់រំ។
ក្រោយពេលឃាត់ខ្លួនលោកឃឹមស៊ុនសូដាបានដោះលែងឈ្មោះទឹម វុទ្ធី អោយត្រលប់ទៅផ្ទះវិញចំណែកមនុស្សប្រុសស្រីចំនួន៥នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីសង្គមកិច្ចដើម្បីធ្វើការអប់រំបន្ថែម៕



ដោយ៖សុខាសែនជ័យ










