ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានរងរបួសធ្ងន់ត្រូវដឹកទៅមន្ទីពេញភ្លាមឯៗដោយសារតែបើករថយន្តយ៉ាងលឿនជ្រុលទៅបុកនិងរថយន្តមួយគ្រឿងទៀតដែលបំរុងឆ្លងផ្ល ូវយ៉ាងពេញទំហឹួង ។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង ១២.១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ២០១៦ តាមបណ្តោយផ្ល ូវជាតិលេខ៤ ខាងលិចរង្វង់មូលចោមចៅប្រហែល៣០០ ម៉ែត្រស្ថុិតក្ន ុងសង្កាត់ចោមចៅ ខណ្ឌ័ពោធិ ៍សែនជ័យ ។
បើតាមសាក្សីដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនអាយុប្រហែល ៤០ឆ្នាំបើករថយន្តមួយគ្រឿងម៉ាក TOYOTA ហាយប្រីដ ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2W-6385 ធ្វើដំណើរតាមបណ្តោយផ្ល ូវជាតិលេខ៤ក្ន ុងទឹសដៅពីលិចទៅកើតក្ន ុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុក៏បានជ្រុលទៅបុកនិងរថយន្តមួយគ្រឿងទៀតម៉ាក់ CAMRY ឆ្លាម ពណ៍ស្ករពាក់ស្លាកលេខ ភ្នំពេញ2Y-1860 បើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណធ្វើដំណើរកាត់ទទឹងទ្រូងថ្នល់បំរុងបត់ឆ្វេង បណ្តាលអោយរថយន្តរបស់ជនជាតិចិនផ្ទុះពោងរងរបួសសន្លប់នៅហ្នឹងកន្លែង ចំណែករថយន្តឆ្លាមខូចខាតមួយចំហៀងខាងឆ្វេង ។ សាក្សីបានបន្តទៀតថាមូលហេតុដែលបណ្តាលអោយមានគ្រោះថ្នាក់ចរាចរនេះបណ្តាលមកពីផ្ល ូវងងឹត បូករួមទាំងការបើកបរខ្វះការប្រុងប្រយ័ត្ន ។
ក្រោយពេលកើតហេតុបរុសជនជាតិចិនត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅព្យាបាលនៅក្លីនិចឯកជន ចំណែកអ្នកបើកបររថយន្តឆ្លាមដើរទៅព្យាបាលដោយខ្ល ួនឯងដោយឡែករថយន្តទាំង២ត្រូវសម្ថកិច្ចយកទៅរក្សារទុកនៅអធិការដ្ឋានខណ្ឌ័ពោធិ ៍សែនជ័យដើម្បីរងចាំដោះនៅពេលក្រោយ ៕សុខាសែនជ័យ














