កម្លាំងស្នងការដ្ឋាននគរ​បាល​ ខេត្តត្បូងឃ្មុំចុះបង្ក្រាប កាស៉ីណូ ហេង ហេងអន្លង់ជ្រៃ ឃាត់ខ្លួនមនុស្ស ដកហូត មាន់ជល់ រថយន្ត ម៉ូតូមួយចំនួន

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈ កាស៉ីណូ យីហោ ហេង ហេង អន្លង់ជ្រៃ ក្នុងនោះមាន សង្វៀនបញ្ជល់មាន់ និងបើកល្បែងជាច្រើនមុខទៀត ត្រូវបានកម្លាំងនគរ​បាល នៃស្នងការដ្ឋាន នគរ​បាលខេត្តត្បូងឃ្មុំ ដែលដឹកនាំ ដោយលោក ឧត្ដមសេនីយ៍​ ម៉ៅ ពៅ ស្នងការ ខេត្តត្បូងឃ្មុំ បានចុះបង្ក្រាប កាលពីរសៀល ថ្ងៃទី០៤កុម្ភៈឆ្នាំ២០១៦ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោកឧត្ដមសេនីយ៍ ម៉ៅ ពៅ ស្នងការនគរ​បាលខេត្តត្បូងឃ្មុំបានបញ្ជាក់ឱ្យដឹងថាកម្លាំងនគរ​បាលបានឃាត់ខ្លួនមនុស្សចំនួន២១នាក់ក្នុងនោះជាបុគ្គលិកកាស៉ីណូ ផងនិងអ្នកមកលេងល្បែងផង រថយន្ត ១៦ គ្រឿង ម៉ូតូ ១៤ គ្រឿងនិងមាន់ជល់១៤ ក្បាលហើយមាន់ដែលមាននៅក្នុងទ្រុង ទាំងអស់មានជាង១០០ក្បាល ឯណោះ ដែលត្រៀមទុកសម្រាប់បញ្ជល់។

បច្ចុប្បន្នជនសង្ស័យចំនួន២១នាក់ រួម នឹងវត្ថុតាងរថយន្ត ម៉ូតូ និងមាន់ជល់និងសម្ភារ:​មួយចំនួនទៀត ត្រូវបានសមត្ថកិច្ចជំនាញស្នងការដ្ឋាន នគរ​បាលខេត្តត្បូងឃ្មុំ កំពុងសួរនាំ និងសុំគោលការណ៍ពីលោកព្រះរាជអាជ្ញា និងលោកអភិបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា កាស៉ីណូ ហេង ហេង អន្លង់ជ្រៃភាគច្រើន ភ្ញៀវចូលលេងជាង៩០%ជាជនជាតិខ្មែរ រឺឯ ជនជាតិវៀតណាម មានតិចតួចប៉ុណ្ណោះ។

ដោយយោងតាមស្តីពីល្បែងស៉ី សងនិងបម្រាមរបស់រាជរដ្ឋាភិបាល គឺមិនអនុញ្ញាតឱ្យជនជាតិខ្មែរចូលលេងល្បែងនៅតាម កាស៉ីណី នោះទេគឺអនុញ្ញាតឱ្យតែជនបរទេសតែប៉ុណ្ណោះ៕វណ្ណះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print