ប្រទេសមួយក្នុងតំបន់អាស៊ានបានព្រមព្រៀងទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន៤០លានដូសពីប្រទេសចិន ។ វ៉ាក់សាំងទាំងនោះនឹងត្រូវបញ្ជូនដល់អាតិថិជននៅខែវិច្ឆិកាឆ្នាំ២០២០។
ប្រទេសដែលទិញវ៉ាក់សាំងពីចិននោះគឺប្រទេសឥណ្ឌូនេស៊ី។ រដ្ឋមន្ត្រីក្រសួងកាបរទេសឥណ្ឌូនេស៊ីលោក Retno Marsudi បានឲ្យដឹងថា ក្រុមហ៊ុនផលិតឱសថចិន Sinovac បានព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន៤០លានដូសដល់ប្រទេសនេះ។ កិច្ចព្រមព្រៀងទិញវ៉ាក់សាំងខាងលើត្រូវបានប្រកាសជាសាធារណៈ ក្រោយកិច្ចប្រជុំ អនឡាញរវាងមន្ត្រីការបរទេសប្រទេសទាំងពីរនៅថ្ងៃទី២១ខែសីហាឆ្នាំ២០២០។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi បានបញ្ជាក់នៅក្នុងសន្និសីទកាសែតថា«តាមកិច្ចព្រមព្រៀង ក្រុមហ៊ុនផលិតឱសថរបស់ចិននឹងផ្គត់ផ្គង់ឲ្យឥណ្ឌូនេស៊ី ចាប់ពីខែវិច្ឆិការឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ២០២១។
កាលពីសប្តាហ៍កន្លងមក ឥណ្ឌូនេស៊ីបានបញ្ចប់ការធ្វើតេស្តដំណាក់កាលទី៣ចំពោះវ៉ាក់សាំងរបស់ចិន សហការជាមួយក្រុមអ្នកស្រាវជ្រាវនិងវិទ្យាសាស្ត្រឥណ្ឌូនេស៊ី។ ក្រោយការសាកល្បង ដំណាក់កាលទី៣ ការផលិតវ៉ាក់សាំងទ្រង់ទ្រាយធំក៏បានចាប់ផ្តើមឡើង ហើយក្នុងរយៈពេល១ឆ្នាំផលិតបានវ៉ាក់សាំង ប្រមាណ២៥០លានដូស ។
ហ្វីលីពីនគឺជាប្រទេស ស្ថិតនៅតំបន់អាស៊ាន ដំបូងគេបង្អស់ដែលបញ្ជាទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ពីប្រទេសចិន៕