ទីក្រុងប៉េកាំង លុបច្បាប់បង្ខំឲ្យពលរដ្ឋពាក់ម៉ាស់ ក្រោយមិនមានអ្នកឆ្លង២សប្តាហ៍ជាប់គ្នា

ចែករំលែក៖

កន្លងមកនៅទីក្រុងប៉េកាំង គឺត្រូវឲ្យពលរដ្ឋ​ត្រូវតែពាក់ម៉ាស់ទាំងអស់​​នៅទីសាធារណៈ ប៉ុន្តែពេលនេះច្បាប់នៅត្រូវបាន លុបចោលវិញហើយ ដោយមិនមានការបង្ខំឲ្យពលរដ្ឋពាក់ម៉ាស់ ឡើយ​។ ការសម្រេចខាងលើ ក្រោយពេលនៅទីក្រុងប៉េកាំងមិនមានករណីឆ្លងកូវីដ​១៩ រយៈពេល​១៣ថ្ងៃកន្លងមក​។
ប៉ុន្តែបើទោះបីមិនមានការបង្ខិតបង្ខំ ប៉ុន្តែពលរដ្ឋ​នៅទីក្រុងប៉េកំាង​​បន្តពាក់ម៉ាស់ដដែលពេលចេញទៅទីសាធារណៈ។ ពលរដ្ឋនៅទីក្រុងប៉េកាំង បានបង្ហាញពីចំណាប់អារម្មណ៍ថា ការពារម៉ាស់​ក្លាយជាទម្លាប់ហើយ​មានអារម្មណ៍ថាមានសុវត្ថិភាពពេលចេញទៅខាងក្រៅ។
នារីវ័យ​២៤ឆ្នាំម្នាក់រស់នៅទីក្រុងប៉េកាំង បានឲ្យដឹងថា​« ខ្ញុំគិតថាខ្ញុំអាចដោះម៉ាស់ចេញបានគ្រប់ពេល​ ប៉ុន្តែ​ខ្ញុំត្រូវដឹងថាអ្នកដទៃ​អាចទទួលយករឿងនេះដែរឬទេ​។ ខ្ញុំគិតថា មនុស្សគ្រប់រូប នឹងមិនពេញចិត្តឡើយឃើញខ្ញុំមិនពាក់ម៉ាស់​។
នេះជាលើកទីពីរហើយដែលមន្ត្រីសុខាភិបាលទីក្រុងប៉េកាំង​ លុបច្បាប់រិតត្បិត ​ស្តីពីការពាក់ម៉ាស់​។ ​កាលពីចុងខែមេសា​ ទីក្រុងប៉េកាំងត្រូវឲ្យពលរដ្ឋ​ពាក់ម៉ាស់ពេល​ចេញទៅខាងក្រៅ​។ ​ ប៉ុន្តែនៅចុងខែមិថុនា កូវីដ​១៩ បានផ្ទុះឡើងជាថ្មីនៅទីក្រុងប៉េកាំងបង្ខំឲ្យពលរដ្ឋត្រូវពាក់ម៉ាស់ពេលចេញទៅខាងក្រៅ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print