ប្រទេសមួយក្នុងតំបន់អាស៊ានបានបញ្ជារទិញវ៉ាក់សាំងប្រឆាំងកូវីដ​១៩របស់ចិន៤០លានដូស

ចែករំលែក៖

ប្រទេសមួយក្នុងតំបន់អាស៊ាន​បានព្រមព្រៀងទិញវ៉ាក់សាំងប្រឆាំងកូវីដ​១៩ ចំនួន​៤០លានដូស​ពីប្រទេសចិន ។ វ៉ាក់សាំងទាំងនោះនឹងត្រូវបញ្ជូនដល់អាតិថិជននៅខែវិច្ឆិកាឆ្នាំ​២០២០។
ប្រទេសដែលទិញវ៉ាក់សាំងពីចិននោះគឺប្រទេសឥណ្ឌូនេស៊ី​​។ រដ្ឋមន្ត្រីក្រសួងកាបរទេសឥណ្ឌូនេស៊ី​លោក Retno Marsudi បានឲ្យដឹងថា ​ក្រុមហ៊ុនផលិតឱសថចិន Sinovac​ បានព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងកូវីដ​១៩ ចំនួន​៤០លានដូសដល់ប្រទេសនេះ។ កិច្ចព្រមព្រៀងទិញវ៉ាក់សាំងខាងលើ​ត្រូវបានប្រកាសជាសាធារណៈ ក្រោយកិច្ចប្រជុំ អនឡាញរវាងមន្ត្រីការបរទេសប្រទេសទាំងពីរនៅថ្ងៃទី​២១ខែសីហាឆ្នាំ២០២០។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក​ Retno Marsudi បានបញ្ជាក់នៅក្នុងសន្និសីទកាសែតថា«តាមកិច្ចព្រមព្រៀង ក្រុមហ៊ុនផលិតឱសថរបស់ចិននឹងផ្គត់ផ្គង់ឲ្យឥណ្ឌូនេស៊ី ចាប់ពីខែវិច្ឆិការឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ​២០២១។
កាលពីសប្តាហ៍កន្លងមក ឥណ្ឌូនេស៊ី​បានបញ្ចប់ការធ្វើតេស្តដំណាក់កាលទី​៣​ចំពោះវ៉ាក់សាំង​របស់ចិន សហការជាមួយក្រុមអ្នកស្រាវជ្រាវ​និងវិទ្យាសាស្ត្រឥណ្ឌូនេស៊ី​។ ក្រោយ​ការសាកល្បង ដំណាក់កាលទី​៣​ ការផលិតវ៉ាក់សាំងទ្រង់ទ្រាយធំក៏បានចាប់ផ្តើមឡើង​ ហើយក្នុងរយៈពេល​១ឆ្នាំផលិតបានវ៉ាក់សាំង ប្រមាណ​២៥០លានដូស ។
ហ្វីលីពីនគឺជាប្រទេស ស្ថិតនៅតំបន់អាស៊ាន ដំបូងគេបង្អស់ដែលបញ្ជាទិញវ៉ាក់សាំងប្រឆាំងកូវីដ​១៩ពីប្រទេសចិន៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print